បទវិភាគ៖ បង្ហាញទៅកាន់ពិភពលោកនូវភូមិភាគស្វយ័ត Xinjiang ដ៏ពិតប្រាកដមួយ
24-09-2025 16:36
(ប៉េកាំង)៖ នៅស្រុក Qiemo នៃភូមិភាគស្វយ័ត Xinjiang នៅឆ្នាំ២០២៥ បានលេចចេញកន្លែងបៃតងមួយចំនួន ក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ភូមិភាគស្វយ័ត Xinjiang បានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀងបានកើនឡើងជាង៨សែនហិកតា ដែលបានក្លាយជាខេត្តដែលមានកំណើនស្បៀងច្រើនបំផុតរបស់ចិន។ លោក LiuYong កសិករដាំដំណាំដ៏ល្បីឈ្មោះ ក្នុងតំបន់បានថ្លែងថា “ក្នុងវាលខ្សាច់បានដាំក្តីសង្ឃឹម ដែលមានតម្លៃថ្លៃជាងមាស ”។
រឿងរ៉ាវស្តីពី “ក្តីសង្ឃឹមមានតម្លៃថ្លៃជាងមាស” បែបនេះបានលេចចេញពាសពេញនៅតំបន់ជុំវិញភ្នំ Tianshan។ នេះត្រូវបានបញ្ជាក់ក្នុងសៀវភៅសដែលមានចំណងជើងថា《ការអនុវត្តជាក់ស្តែងដ៏ជោគជ័យ នៃគោលនយោបាយគ្រប់គ្រងភូមិភាគ Xinjiang របស់បក្សក្នុងយុគសម័យថ្មី》ដែលរដ្ឋាភិបាលចិនបានប្រកាស កាលពីថ្ងៃទី១៩ ខែកញ្ញា។ សៀវភៅសដែលមានតួអក្សរប្រហែល២ម៉ឺន១ពាន់ បានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគ Xinjiang ព្រមទាំងវិធីទទួលបានសមិទ្ធផលនេះ និងតើត្រូវជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់យ៉ាងដូចម្តេចនៅពេលអនាគត តាមរយៈឯកសារប្រវត្តិសាស្ត្រដ៏សម្បូរបែបនិងទិន្នន័យលម្អិត។
បើសង្កេតមើលមជ្ឈដ្ឋានមតិអន្តរជាតិនៅប៉ុន្មានឆ្នាំកន្លងទៅនេះ សំឡេងផ្សេងៗអំពីភូមិភាគ Xinjiang របស់ចិន គឺលេចចេញមិនដាច់ទេ។ មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចប្រឌិតរឿងក្លែងក្លាយដែលហៅថា “ការប្រល័យពូជសាសន៍ ”និង“បង្ខិតបង្ខំធ្វើពលកម្ម ”ជាដើម ព្រមទាំងបង្កការដាក់ទណ្ឌកម្មមួយជុំហើយមួយជុំទៀត ដោយយកបញ្ហានេះធ្វើជាលេស។ ប៉ុន្តែពាក្យកុហកនិយាយមួយពាន់ដង ក៏វានៅតែជាពាក្យកុហកដដែល ។ ឆ្លងតាមរយៈសៀវភៅសនេះ មជ្ឈដ្ឋានខាងក្រៅបានមើលឃើញការអនុវត្តជាក់ស្តែង នៃការធ្វើទំនើបកម្មតាមបែបផែនចិន នៅភូមិភាគ Xinjiang ក៏ដូចជាបានមើលឃើញ នូវប្រសិទ្ធភាពដ៏លេចធ្លោ នៃគោលនយោបាយគ្រប់គ្រងភូមិភាគ Xinjiang នៃបក្សកុម្មុយនីស្តចិនក្នុងយុគសម័យផងដែរ។
ស្ថិរភាពជារឿងចម្បងនៃភូមិភាគ Xinjiang ។ ភូមិភាគស្វយ័ត Xinjiang នាពេលបច្ចុប្បន្ន មិនបានកើតមាន ហេតុការណ៍វាយប្រហារដោយភេរវកម្ម ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា កម្រិតពេញចិត្តចំពោះអារម្មណ៍សន្តិសុខរបស់ ប្រជាជនគ្រប់ជនជាតិបានរក្សាលើសពី ៩៩ភាគរយក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ២០២៤ ភូមិភាគ Xinjiang បានទទួលអ្នកទេសចរលើសពី៣រយលាននាក់ អ្នកផងទាំងពួងបាននាំគ្នាកោតសរសើរភូមិភាគ Xinjiang ដែលប្រកបដោយស្ថិរភាព ភាពចុះសម្រុងគ្នានិងសន្តិសុខ។
ភូមិភាគ Xinjiang នាពេលបច្ចុប្បន្នក៏មាននាមប័ណ្ណមួយទៀតគឺ ច្រកទ្វារដ៏សំខាន់របស់ចិនសម្រាប់បើកទូលាយ ចំពោះទិសខាងលិច ។ នៅឆ្នាំ២០២៤ រថភ្លើងចិន-អឺរ៉ុប (អាស៊ីកណ្តាល) ដែលបើកឆ្លងកាត់ភូមិភាគ Xinjiang មានចំនួន១ម៉ឺន៦ពាន់៤រយលើក ។ នៅច្រក Alashankou និងច្រក Horgos មានអ្នកទេសចរនិងពាណិជ្ជករជាតិ និងអន្តរជាតិជាច្រើន ។ល។ ពាណិជ្ជកម្មនាំចេញនាំចូលនៃភូមិភាគ Xinjiang បានកើនឡើង ០,១ទ្រីលានយាន់ប្រាក់ចិន ជារៀងរាល់ឆ្នាំក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា ដែលកើនឡើងដល់ ៤សែន៣ម៉ឺន៤ពាន់១រយលានយាន់ប្រាក់ចិន។ បច្ចុប្បន្ននេះ ភូមិភាគ Xinjiang បានធ្វើការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្ម ជាមួយប្រទេសនិងតំបន់ជាង ២២០លើទូទាំងពិភពលោក ដែលបានក្លាយជាតំបន់ឈានមុខគេនៃច្រករបៀងមាស រវាងអាស៊ីនិងអឺរ៉ុបនិងការបើកទូលាយចំពោះទិសខាងលិចរបស់ចិន។
រីឯភូមិភាគ Xinjiang ដែលប្រកបដោយស្ថិរភាព ការអភិវឌ្ឍនិងការបើកទូលាយកំពុងក្លាយជា ទីកន្លែងដែលទទួលប្រជាប្រិយភាព ពីមនុស្សកាន់តែច្រើនឡើងៗ ។ នៅឆ្នាំ២០២៤ ភូមិភាគ Xinjiang បានទទួលអ្នកទេសចរបរទេសលើសពី៥លាននាក់ ដែលកើនឡើង៤៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។ អ្នកទេសចរបរទេសទាំងនេះ ក៏បានក្លាយជាសក្សីនៃរឿងរ៉ាវ អំពីការអភិវឌ្ឍនៃភូមិភាគ Xinjiang ផងដែរ។
ក្នុងដំណើរជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក្រោមកាណែនាំនៃគោលនយោបាយគ្រប់គ្រងភូមិភាគ Xinjiang នៃបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី ផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃភូមិភាគ Xinjiang មុខជានឹងកាន់តែ ទូលំទូលាយជាមិនខាន ។ ស្វាគមន៍មិត្តភក្តិបរទេសកាន់តែច្រើនឡើងៗទៅទស្សនាកន្លែងនេះ ដើម្បីទទួលអារម្មណ៍ពី ភាពស្រស់ស្អាតនៃភូមិភាគ Xinjiang និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នា៕