ភាពយន្តឯកសារទម្រង់ 8K ស្តីពីសកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិន «ភពពណ៌ខៀវនៅក្រៅបង្អួច» ចាក់បញ្ចាំងនៅប្រទេសអង់គ្លេស

24-09-2025 16:51

(ប៉េកាំង)៖ កាលពីថ្ងៃទី ១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសារទម្រង់ 8K ស្តីពីសកម្មភាពអវកាសដំបូងគេ របស់ប្រទេសចិនដែលមានចំណងជើងថា "ភពពណ៌ខៀវនៅក្រៅបង្អួច" ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំងនៅក្នុងពិធីបដិសណ្ឋារកិច្ច ដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅអង់គ្លេស ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទីមួយហើយដែលភាពយន្តនេះ ត្រូវបានចាក់បញ្ចាំងនៅបរទេស ។ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋាននៃអង់គ្លេស មន្រ្តីការទូតបរទេសប្រចាំនៅអង់គ្លេស និងជនចិនអាណិកជនចិនចំនួនជាង ៤០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា ភាពយន្តរឿង "ភពពណ៌ខៀវនៅក្រៅបង្អួច" គឺជាភាពយន្តឯកសារទម្រង់ 8k ដែលកត់ត្រាពី សកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិន។ វាត្រូវបានថតដោយលោក Zhai Zhigang, លោកស្រីWang Yaping និងលោក Ye Guangfu ដែលជាអវកាសយានិក នៃយានអវកាសShenzhou-១៣ ។ ខ្សែភាពយន្តនេះបង្ហាញពី ការស្នាក់នៅមិនធម្មតារបស់អវកាសយានិក រយៈពេល៦ខែនៅលើស្ថានីយអវកាស។ ភាពយន្តនេះបានប្រើប្រាស់ បច្ចេកទេសថតទម្រង់ UHD ព្រមនិងរួមបញ្ចូលការរុករកបែបវិទ្យាសាស្ត្រ និងមនោសញ្ចេតនារបស់មនុស្ស ក្នុងន័យសម្តែងការគោរពចំពោះសមិទ្ធផលដ៏អស្ចារ្យ នៃបុព្វហេតុអវកាសរបស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន