* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រុស្ស៉ីប្ដេជ្ញាបន្តការវាយលុក ទាត់ចោលគំនិតដែលថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីទៅវិញ

25-09-2025 08:56

(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បានប្ដេជ្ញាបន្តធ្វើប្រតិបត្តិការវាយលុករបស់ខ្លួននៅអ៊ុយក្រែន និងបានច្រានចោលការអះអាងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថាកងទ័ពអ៊ុយក្រែនអាចដណ្ដើមយកទឹកដីរបស់ខ្លួនទាំងអស់ដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានទាត់ចោលផងដែរការលើកឡើងរបស់លោក ត្រាំដែលចាត់ទុករុស្ស៉ីជា «ខ្លាក្រដាស»។ ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយរូបលោកបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្ដាហ៍នេះ។ ថ្លែងប្រាប់ AFP លោក Peskov បាននិយាយថា «តាមទស្សនៈរបស់យើង គំនិតដែលថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីត្រឡប់ទៅវិញជាការយល់ខុស។ ចំណែក ពាក្យខ្លាក្រដាស គឺត្រូវបានប្រើសំដៅលើសេដ្ឋកិច្ចរបស់យើង។ រុស្ស៉ីប្រៀបដូចជាខ្លាឃ្មុំ ហើយខ្លាឃុំក្រដាសគឺមិនមានទេ។ រុស្ស៉ីគឺជាខ្លាឃ្មុំពិតប្រាកដមួយ»។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានទទួលស្គាល់ថាសេដ្ឋកិច្ចរុស្ស៉ីមានកំណើនយឺតយ៉ាវ ក្រោយមានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ មានបំណងកាត់ផ្ដាច់ចំណូលរបស់រុស្ស៉ីដែលបានមកពីការនាំចេញថាមពល៕