រួមគ្នាពិភាក្សាពីសន្តិភាពនិងស្វែងរកការអភិវឌ្ឍ! ព្រឹត្តិការណ៍ប្រធានបទចិនស្តីពីការអបអរសាទរខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ និងជាពិព័រណ៍ភាពយន្តនិងរូបថតយុវជនពិភពលោកឈ្មោះ «ផ្ទះតែមួយ» បានចាប់ដំណើរការ
25-09-2025 16:49
(ប៉េកាំង)៖ ព្រឹត្តិការណ៍ប្រធានបទចិនស្តីពីការអបអរសាទរខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ និងជាពិព័រណ៍ភាពយន្តនិងរូបថតយុវជនពិភពលោកឈ្មោះ "ផ្ទះតែមួយ" ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងស្ថាប័នអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសចិនបានចាប់ដំណើរការនៅថ្ងៃទី២៣ខែកញ្ញា។
លោក Shen Haixiong អនុប្រធានក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Shen Haixiong បានថ្លែងថា ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ អង្គការសហប្រជាជាតិបានរួមចំណែកដែលមិនអាចលុបបំបាត់បាន ក្នុងការរក្សាសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍសកលនិងជំរុញកិច្ចសន្ទនាខាងអរិយធម៌
ប្រទេសចិនបានបំពេញកាតព្វកិច្ចយ៉ាងស្មោះត្រង់ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដោយបង្ហាញយ៉ាងពេញលេញ នូវការរ៉ាប់រងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនៃប្រទេសធំដែលមានទំនួលខុសត្រូវ។ ក្នុងនាមជាដៃគូសហប្រតិបត្តិការខាងប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់របស់អង្គការសហប្រជាជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ចិន នឹងបន្តតាមដាន និងបញ្ជូនសំឡេងរបស់អង្គការសហប្រជាជាតិទៅកាន់ពិភពលោក ដោយផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវដំណើរការអភិបាលកិច្ចសកល ដើម្បីកសាងស្ពាន និងចំណងមិត្តភាពរវាងប្រទេសចិននិងពិភពលោក។ នៅពេលអនាគត យើងរីករាយបន្តធ្វើការជាមួយអង្គការសហប្រជាជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយុវវ័យនៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យទស្សនៈ ស្តីពីការកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិកាន់តែជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន ក៏ដូចជាគាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលយ៉ាងប្រាកដប្រជាផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន