ការស្ទង់មតិរបស់បណ្តាញ CGTN៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនយ៉ាងផុលផុសរំលេច ពីភាពឯកោរបស់អាមេរិកនិងអ៊ីស្រាអែលដែលមិនធ្លាប់មានកាលពីមុន

25-09-2025 16:51

(ប៉េកាំង)៖ គិត​រហូតដល់​ថ្ងៃទី ២៣ ខែ​កញ្ញា តាមម៉ោង​ក្រុង​ប៉េកាំង ក្នុ​ងចំណោម​រដ្ឋ​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​១៩៣ មាន​រដ្ឋ​សមាជិក​ចំនួន​១៥២បាន​ប្រកាស​ ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ ដោយ​ឡែក​ក្នុងចំណោម​​រដ្ឋសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំនួន​៥ មាន​តែ​អាមេរិក​តែ​មួយ​គត់ដែល​​នៅមិន​ទាន់​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ ដូច្នេះ ការ​ប្រកាស​ទទួល​ស្គាល់រដ្ឋ​ប៉ាឡេស្ទីនយ៉ាង​ផុល​ផុស​​លើក​នេះ ធ្វើ​ឱ្យ​អាមេរិកនិង​អ៊ីស្រាអែល​​ធ្លាក់​ក្នុង​ភាព​​ឯកោនៃ​កិច្ច​ការ​ទូតក្នុង​បញ្ហា​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​។

បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត នៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,២ភាគរយសម្គាល់ឃើញថា ការ​អនុវត្ត​ “ដំណោះស្រាយ​រដ្ឋ​ពីរ​” ជា​ច្រកចេញតែមួយគត់សម្រាប់​ដោះស្រាយ​បញ្ហា​ប៉ាឡេស្ទីន​ ហើយ​ក៏ជា​ច្រក​ចេញ​ជា​មូលដ្ឋាន​សម្រាប់​សម្រេចបាន​នូវ​សន្តិភាព​នៅមជ្ឈិម​បូព៌ាផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៨ភាគរយសម្គាល់ឃើញថា ការ​បង្កើត​ “រដ្ឋ​ប៉ាឡេស្ទីន​ដ៏ឯករាជ្យ​ ដែល​ចាត់​ទុក​បន្ទាត់​ព្រំដែន​នៅឆ្នាំ​១៩៦៧ជា​មូលដ្ឋាន​ ចាត់​ទុកក្រុងហ៊េ្សរុយសាឡិមខាងកើតជា​រដ្ឋ​ធានី និង​មានអធិបតេយ្យពេញលេញ​ ​​” ជា​គំនិត​ឯកភាព​រួម​របស់​សហគមន៍អន្តរជាតិ​។

ក្នុង​ការ​ស្ទង់​មតិលើក​នេះ ​អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨ភាគរយបាន​ថ្កោលទោសយ៉ាង​ខ្លាំងក្លា​ចំពោះអំពើ​ហិង្សា​របស់​អ៊ីស្រាអែល ដោយ​សម្គាល់​​ឃើញថា អ៊ីស្រាអែល​ត្រូវ​បញ្ឈប់សកម្មភាព​យោធា​នៅតំបន់​ហ្កាហ្សាភ្លាមៗ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៦ភាគរយ​សម្គាល់​ឃើញថា អាមេរិក​បាន​បណ្តែតបណ្តោយឱ្យ​អ៊ីស្រាអែល បង្ក​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតំបន់​ហ្កាហ្សា។

ការស្ទង់មតិលើកនេះ ធ្វើឡើង​តាមរយៈវេទិការបស់ CGTN ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកផ្តល់បទសម្ភាសន៍ចំនួន១២១០៤នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញ មតិយោបល់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន