BREAKING: ប៉ះទង្គិចរវាងយោធាមីយ៉ាន់ និងក្រុមតស៊ូប្រដាប់អាវុធ រាលដាលដល់ភូមិជាប់ព្រំដែនប្រទេសថៃ (Video inside)

25-09-2025 18:31

(បាងកក)៖ ក្រុមការងារពិសេសរបស់កងទ័ពភូមិន្ទថៃ បានរាយការណ៍ពីការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមតស៊ូប្រដាប់អាវុធនៅតំបន់ Myawaddy នៃរដ្ឋ Karen ហើយរាលដាលមកដល់ភូមិ Ban Mai Mae Kone Ken ក្នុងស្រុក Mae Sot ខេត្ត Tak។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Khaosod នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។

នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធាមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ YAK-130 ចំនួនពីរគ្រឿងទៅទម្លាក់គ្រាប់បែកជុំវិញភូមិ Le Kae Ko និង Ti Mae Wa Kee ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីព្រំដែនថៃ។

ភាគីទាំងពីរ បានបន្តពង្រាយកម្លាំង និងធ្វើការប្រយុទ្ធគ្នាជាបន្តបន្ទាប់៕