ប្រមុខ NATO៖ សមាជិកអាចកំណត់គោលដៅលេីយន្តហោះរុស្ស៉ី ពេលចូលដែនអាកាស NATO បេីចាំបាច់ (Video inside)

25-09-2025 20:47

(ញូវយ៉ក)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បានគាំទ្រការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះដែលថា ប្រទេសសមាជិកណាតូ គួរតែបាញ់ទម្លាក់ដ្រូន និងយន្តហោះរបស់រុស្ស៉ី ប្រសិនបើចូលទៅក្នុងដែនអាកាសពួកគេ នៅក្នុងករណីចាំបាច់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៥។

លោក Rutte បានប្រាប់​ Fox News ក្នុងបទសម្ភាសន៍មួយថា «បេីវាចាំបាច់ ខ្ញុំក៏យល់ស្របទាំងស្រុង ដូចប្រធានាធិបតី ត្រាំ លេីកឡេីង» ដោយបន្ថែមថា យោធាណាតូត្រូវបានបណ្តុះបណ្តាលឱ្យវាយតម្លៃឆ្លេីយតបនឹងការគំរាមកំហែងបែបនេះ និងកំណត់ថាតើពួកគេអាចយកយន្តហោះរុស្ស៉ីចេញពីទឹកដីសម្ព័ន្ធមិត្ត ឬចាត់វិធានការអ្វីទៀត។

គួរបញ្ជាក់ថា ថ្មីៗនេះ ប៉ូឡូញ និងរូម៉ានីដែលជាសមាជិកណាតូ បានរាយការណ៍ពីការបំពានដែនអាកាសដោយដ្រូន និងយន្តរបស់រុស្ស៉ី។ ប៉ុន្តែរុស្ស៉ីបដិសេធ៕