UN៖ ក្រុមហ៊ុនជាង ១៥០ កំពុងធ្វេីអាជីវកម្មនៅកន្លែងតាំងទីលំនៅរបស់អ៉ីស្រាអែល ក្នុងតំបន់ West Bank (Video inside)

26-09-2025 20:50

(ហ្សឺណែវ)៖ តាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នាថ្ងៃសុក្រ ទី២៦ ខែកញ្ញា ក្រុមហ៊ុនជាង ១៥០ កំពុងធ្វើអាជីវកម្មនៅកន្លែងតាំងទីលំនៅរបស់អ៉ីស្រាអែល ក្នុងតំបន់ West Bank ជាទីដែល UN ប្រកាសចាត់ទុកថាជាទីតាំងខុសច្បាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហគមន៍អន្តរជាតិភាគច្រើនទទួលយកទស្សនៈរបស់ UN ហើយការិយាល័យសិទ្ធិមនុស្សបានឱ្យដឹងថា មានក្រុមហ៊ុនចំនួន ១៥៨កំពុងប្រតិបត្តិការនៅទីនោះ។ ៦៨ក្រុមហ៊ុនត្រូវបានបន្ថែមក្នុងកំណត់ត្រាទិន្នន័យចុងក្រោយ នៅខែមិថុនា ឆ្នាំ ២០២៣ ជាមួយការធានាថាក្រុមហ៊ុនមិនរួមចំណែកដល់ការរំលោភសិទ្ធិ។

ក្រុមហ៊ុនភាគច្រើន​ គឺមានមូលដ្ឋានមកពីអ៉ីស្រាអែល ប៉ុន្តែក៏រួមបញ្ចូលក្រុមហ៊ុនអន្តរជាតិដែលចុះបញ្ជីនៅក្នុងប្រទេសដូចជា សហរដ្ឋអាមេរិក កាណាដា ចិន បារាំង និងអាល្លឺម៉ង់ផងដែរ។ ក្រុមហ៊ុនដែលបានចុះបញ្ជីផ្តោតជាចម្បងលើអាជីវកម្មទាក់ទងនឹងសំណង់ អចលនទ្រព្យ ការយករ៉ែប៉ុន្តែមិនទាន់អាចជីកបាន។

គួរបញ្ជាក់ថា អ៉ីស្រាអែល ដែលលើកឡេីងពីទំនាក់ទំនងប្រវត្តិសាស្ត្រទៅនឹងតំបន់ West Bank បានជំទាស់នឹងសេចក្តីសម្រេចឆ្នាំ ២០២៤ ដោយតុលាការអង្គការសហប្រជាជាតិ ក្រោមហេតុផលថា ដែនដីប៉ាឡេស្ទីនមិនគួរត្រូវបានដាក់ឱ្យស្ថិតក្រោមលក្ខខណ្ឌផ្លូវច្បាប់នោះទេ ដោយសារតែជាទឹកដីមានជម្លោះ៕