កិច្ចប្រជុំទីក្រុងរចនាពិភពលោកឆ្នាំ២០២៥ បានបើកធ្វើនៅក្រុងសៀងហៃ

27-09-2025 15:32

(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ខែកញ្ញា កិច្ចប្រជុំទីក្រុងរចនាពិភពលោកឆ្នាំ២០២៥(WDCC2025)បានបើកធ្វើនៅក្រុងសៀងហៃ ។ លោក Gong Zheng លេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនីស្តចិនក្រុងសៀងហៃ និងជាអភិបាលក្រុងសៀងហៃ និងលោកស្រី Xing Bo អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពនិងថ្លែងសុន្ទរកថា ។

លោក Gong Zheng បានថ្លែងថា នៅឆ្នាំ២០១០ ក្រុងសៀងហៃបានចូលរួម “បណ្តាញទីក្រុងនវានុវត្តន៍”នៃអង្គការសហប្រជាជាតិជាផ្លូវការ ។ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ “ការរចនានៃក្រុងសៀងហៃ”បានរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងច្នៃប្រឌិតថ្មីចំពោះការអភិវឌ្ឍទីក្រុង ។ បច្ចុប្បន្ននេះ ក្រុងសៀងហៃកំពុងពន្លឿន ការកសាងទីក្រុងអន្តរជាតិខ្នាតធំបែបសង្គមនិយមទំនើបដែលប្រកបដោយឥទ្ធិពលលើពិភពលោក យើងគួរជំរុញឱ្យ ការរចនាដើរតួនាទីក្នុងវិស័យនានា ពន្លឿនការកសាងទីក្រុងរចនាដ៏ឆ្នើមលើពិភពលោក ដើម្បីផ្តល់ការគាំទ្រមានប្រសិទ្ធភាព ចំពោះការកសាងក្រុងសៀងហៃទំនើប។

លោកស្រី Xing Bo បានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអន្តរជាតិបែបចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ធុរកិច្ចច្រើនបំផុតនិងវិសាលភាពធំទូលាយបំផុតនៃពិភពលោកបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានខិតខំប្រឹងប្រែងស្វែងរកលទ្ធភាពទាំងឡាយសម្រាប់ជំរុញការផ្សព្វផ្សាយ បំពេញបន្ថែមជីវភាពនិងសម្លឹងមើលទៅ អនាគតតាមរយៈការរចនា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ដៃគ្នាជាមួយក្រុងសៀងហៃ និងធ្វើការជាមួយ មជ្ឈដ្ឋានរចនាទូទាំងពិភពលោក ដើម្បីរួមគ្នារចនាពីរូបភាពនៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន