ពិធីទស្សនាភាពយន្តឯកសាររឿង «Hotline Beijing» ធ្វើឡើងនៅក្រុងញូវយ៉ក
27-09-2025 16:25
(ប៉េកាំង)៖ កាលពីថ្ងៃទី២៤ខែកញ្ញាតាមម៉ោងក្នុងតំបន់ ពិធីទស្សនាភាពយន្តឯកសាររឿង «Hotline Beijing» របស់ចិនដែលបង្ហាញពីរឿងរ៉ាវអភិបាលកិច្ចនៃក្រុងប៉េកាំងបានរៀបចំធ្វើនៅតំបន់ Manhattan ក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ។ ភាពយន្តនេះរៀបរាប់សំខាន់ពីលេខទូរស័ព្ទ Hotline «១២៣៤៥» សម្រាប់អ្នកក្រុងប៉េកាំងនិងរឿងពិតអំពីអភិបាលកិច្ច នៃទីក្រុងនិងបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ ។
លោក Ma Xiaoxiao អគ្គកុងស៊ុលរងនៃស្ថានកុងស៊ុលចិនប្រចាំ នៅក្រុងញូវយ៉កបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ឥស្សរជនមកពីមជ្ឈដ្ឋានបញ្ញវន្តនិងមជ្ឈដ្ឋានវប្បធម៌ និងតំណាងសិស្សានុសិស្សក្រុងញូវយ៉កបានរួមគ្នាទស្សនាភាពយន្តនេះ។
ទស្សនិកជនដែលទស្សនាភាពយន្តនៅថ្ងៃដដែលបានថ្លែងថា ភាពយន្តឯកសារនេះមិនត្រឹមតែបានបង្ហាញពីតម្រិះប្រាជ្ញា ខាងអភិបាលកិច្ចនៃក្រុងប៉េកាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការស្វែងរករួមគ្នានៃទីក្រុងធំៗនៅទូទាំងពិភពលោកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន