លោក Xi Jinping ថ្លែងថា៖ ត្រូវអនុវត្តគោលនយោបាយរបស់បក្សស្តីពីអភិបាលកិច្ចភូមិភាគស្វយ័ត Xinjiang ក្នុងយុគសម័យថ្មី

27-09-2025 17:25

(ប៉េកាំង)៖ នៅថ្ងៃទី២៤ ខែកញ្ញាលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលបានដឹកនាំគណៈប្រតិភូមជ្ឈិមបក្ស ដើម្បីចូលរួមពិធីអបអរសាទរខួបទី ៧០ នៃការបង្កើតភូមិភាគស្វយ័ត Xinjiang បានស្តាប់របាយការណ៍ការងារ នៃគណៈកម្មការបក្សនិងរដ្ឋបាលភូមិភាគស្វយ័ត Xinjiang ។

លោកបានសង្កត់ធ្ងន់ថា តំបន Xinjiang ត្រូវអនុវត្តគោលនយោបាយរបស់បក្សស្តីពីអភិបាលកិច្ចភូមិភាគស្វយ័ត Xinjiang ក្នុងយុគសម័យថ្មីដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ក្តាប់ជាប់នូវស្ថានការណ៍ទូទៅដែលស្វែងរកការអភិវឌ្ឍដោយនឹងនរ ក្តាប់ជាប់នូវគោលដៅទូទៅនៃការងារស្តីពីការជំរុញស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែង ក៏ដូចជាផ្តោតសំខាន់លើការពង្រឹង មនសិការសហគមន៍ប្រជាជាតិចិននិងជំរុញការកសាងសហគមន៍ប្រជាជាតិចិនដើម្បីខិតខំប្រឹងប្រែងកសាងភូមិភាគ Xinjiang បែបសង្គមនិយមទំនើបដែលប្រកបដោយសាមគ្គីភាពនិងសុខដុមរមនា ភាពរុងរឿងនិងវិបុលភាព អរិយធម៌និងវឌ្ឍនភាព ប្រកបអាជីពនិងរស់នៅដោយសុខសាន្តនិងបរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន