ដាណឺម៉ាក ថាមានសញ្ញានៃដ្រូនថ្មីទៀត នៅក្បែរទីតាំងយោធា
27-09-2025 19:11
(កូប៉ិនហាក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក បានអះអាងពីការសង្កេតឃេីញយន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណ នៅក្បែរទីតាំងយោធារបស់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឧប្បត្តិហេតុនេះកេីតឡេីងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីដ្រូនជាច្រើននៅជិតអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ដាណឺម៉ាក ក្នុងសប្តាហ៍នេះ។ អ្នកនាំពាក្យកងទ័ពម្នាក់បានប្រាប់ Reuters តាមរយៈសារអ៉ីម៉ែលថា ដ្រូនត្រូវបានគេសង្កេតឃើញនៅទីតាំងជាច្រើនរបស់យោធាដាណឺម៉ាក កាលពីយប់មិញ។ បេីតាមទីភ្នាក់ងារសារព័ត៌មាន Ritzau ប៉ូលិសនិយាយថា ពួកគេសង្កេតឃើញដ្រូននៅជិតមូលដ្ឋានអាកាស Karup នៅភាគខាងលិចប្រទេសដាណឺម៉ាក។
គួរបញ្ជាក់ថា អាកាសយានដ្ឋាន Copenhagen ដែលជាកន្លែងមមាញឹកបំផុតនៃប្រទេសក្នុងតំបន់អាត្លង់ទិកខាងជេីងមួយនេះ បានបិទអស់រយៈពេលច្រើនម៉ោងកាលពីថ្ងៃចន្ទ ខណៈដ្រូនធំៗជាច្រើនគ្រឿងត្រូវបានប្រទះឃើញនៅក្នុងដែនអាកាសរបស់ខ្លួន។ អាកាសយានដ្ឋានតូចៗចំនួន ៥ទាំងស៉ីវិល និងយោធា ក៏ត្រូវបានបិទជាបណ្ដោះអាសន្នផងដែរនៅប៉ុន្មានថ្ងៃបន្ទាប់៕