លោក JD Vance៖ អាមេរិក កំពុងពិចារណាសំណេីអ៊ុយក្រែន ទាក់ទងនឹងមីស៉ីលរយៈចម្ងាយឆ្ងាយ Tomahawk (Video inside)

29-09-2025 08:39

(វ៉ាស៉ីនតោន)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលេីសំណើអ៊ុយក្រែន ដេីម្បីអាចទទួលបានមីស៉ីលរយៈចម្ងាយឆ្ងាយ Tomahawk សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យសហរដ្ឋអាមេរិកលក់មីស៉ីលរយៈចម្ងាយឆ្ងាយ Tomahawks ទៅឱ្យប្រទេសអឺរ៉ុបដែលអាចបញ្ជូនមីស៉ីលទាំងនោះមកអ៊ុយក្រែន។ ជុំវិញសំណេីនេះ លោក Vance បានប្រាប់កម្មវិធី Fox News Sunday ថា លោកប្រធានាធិបតី​ ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តចុងក្រោយ ថាតើត្រូវអនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងនេះឬអត់។ លោក Vance គូសបញ្ជាក់ថា «យើងពិតជាកំពុងសម្លឹងមេីលសំណើមួយចំនួនពីអឺរ៉ុប»

គួរបញ្ជាក់ថា មីស៉ីល Tomahawk អាចបាញ់បានចម្ងាយ ២ ៥០០គីឡូម៉ែត្រ។ ប្រសិនបេីសំណេីនេះត្រូវបានអនុម័ត នោះវានឹងក្លាយជាអាវុធដ៏មានឥទ្ធិពលសម្រាប់អ៊ុយក្រែន ដែលអាចទប់ទល់នឹងការវាយប្រហារជាប្រចាំដោយមីស៊ីល និងដ្រូនពីសំណាក់រុស្ស៉ី៕