* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តចំនួន ៤២ នៃប្រទេសថៃ ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់ (Video inside)

29-09-2025 09:21

(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តំបន់ជាច្រេីននៃខេត្តចំនួន ៤២ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗ ក៏ដូចជារលកសមុទ្រខ្ពស់ ខណៈទីក្រុងបាងកកក៏រងផលប៉ះពាល់ផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Khaosod នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥។

តាមការព្យាករនៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងច្រើន ដោយភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងភាគខាងកើត ជាពិសេសខេត្ត Bueng Kan, Sakon Nakhon, Nakhon Phanom, Udon Thani, Khon Kaen, Kalasin, Mukdahan, Chanthaburi និងខេត្ត Trat។ នាយកដ្ឋានឧតុនិយមថៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅភាគខាងជើងប្រទេស ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់កម្រិតខ្លាំង និងរាយប៉ាយដែលអាចបង្កជាជំនន់ទឹកភ្លៀង ទឹកហូរកាត់ច្រាំងទន្លេ ជាពិសេសតាមតំបន់ជើងភ្នំក្បែរផ្លូវទឹក តំបន់ទំនាប និងតំបន់ងាយរងគ្រោះ។

ទីក្រុងបាងកក និងតំបន់ជុំវិញអាចមានផ្គររន្ទះ ខ្យល់កន្ត្រាក់នៅលើផ្ទៃដី ៦០ភាគរយ និងភ្លៀងធ្លាក់ខ្លាំងតាមទីតាំងមួយចំនួន។ ខ្យល់ បក់ពីទិសនិរតីក្នុងល្បឿន ១០ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្ថានភាពនេះ កេីតឡេីងដោយសារតែខ្យល់មូសុងមានកម្លាំងខ្លាំង ពាសពេញតំបន់ភាគពាយ័ព្យ ប៉ែកកណ្តាលភាគខាងលើ និងភាគឦសាន រួមជាមួយខ្យល់មូសុងនិរតីដែលមានកម្លាំងបង្គួរគ្របដណ្តប់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ។ រលកសមុទ្រ Andaman លើ និងឈូង សមុទ្រថៃ អាចមានកម្ពស់ ២ទៅ៣ម៉ែត្រ៕