* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មនុស្សម្នាក់ស្លាប់ និង ១២នាក់បាត់ខ្លួន ខណៈព្យុះទីហ្វុង Bualoi បោកបក់លេីវៀតណាម (Video inside)

29-09-2025 10:52

(ហាណូយ)៖ ព្យុះទីហ្វុង Bualoi បានបោកបក់លេីផ្នែកខាងជេីងនៃកណ្តាលប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះ ដោយបំផ្លាញផ្ទះសម្បែង ខ្សែបណ្តាញអគ្គិសនី និងយ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ អ្នកនេសាទចំនួន ១២នាក់បាត់ខ្លួន ខណៈដែលព្យុះនេះនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារព្យាករណ៍ឧតុនិយមជាតិ បានឱ្យដឹងថា ព្យុះទីហ្វុងបោកបក់មកលើខេត្ត Nghe An នៅម៉ោង ៨ព្រឹកនេះ ជាមួយល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជាប់ក្នុងទឹកជន់លិច នៅទីក្រុង Hue ខណៈដែលអ្នកនេសាទចំនួន ១២នាក់បានបាត់ខ្លួន បន្ទាប់ពីរលកសមុទ្រធំៗធ្វេីឱ្យលិចទូកនេសាទចំនួន ៤ ក្នុងខេត្ត Quang Tri។

មុនការមកដល់នៃព្យុះ រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង ២៨៥ ០០០នាក់ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល និងបិទអាកាសយានដ្ឋានចំនួន ៤នៅក្នុងខេត្តភាគកណ្តាល។

ព្យុះបានបង្កជាភ្លៀងធ្លាក់ខ្លាំងពាសពេញប្រទេសវៀតណាមចាប់តាំងពីថ្ងៃសៅរ៍ ហើយអាជ្ញាធរបានព្រមានពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់នៅតំបន់ជាច្រើនត្រូវបានព្យាករណ៍ថានឹងឡើងដល់កម្រិត ៥០០មីលីម៉ែត្រចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ៕