* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី ស្តារសិទ្ធិរបស់អ្នកកាសែតម្នាក់ឡើងវិញ ក្រោយការដកហូត បង្កឱ្យមានក្តីបារម្ភអំពីសេរីភាពសារព័ត៌មាន

29-09-2025 14:27

(ហ្សាការតា)៖ នាថ្ងៃចន្ទ ទី២៩ ខែកញ្ញា វិមានប្រធានាធិបតីឥណ្ឌូណេស៉ី បានស្តារឡើងវិញនូវសិទ្ធិរាយការណ៍ព័ត៌មានរបស់​អ្នកកាសែតក្នុងស្រុកម្នាក់ ក្រោយការដកហូត បានបង្កឱ្យមានក្តីបារម្ភអំពីសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការស្តារសិទ្ធិរាយការណ៍ព័ត៌មានឡើងវិញនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាសារព័ត៌មាននៃប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញមុខអំពាវនាវឱ្យមាន ការគោរពនិងការពារសេរីភាពសារព័ត៌មាន ហើយបានទទូចឱ្យការិយាល័យរបស់ប្រធានាធិបតី លោក Prabowo Subianto ស្តារសិទ្ធិរាយការណ៍ព័ត៌មានឡើងវិញឱ្យទៅ​អ្នកកាសែតម្នាក់ ដែលត្រូវបានដកហូតសិទ្ធិ បន្ទាប់ពីបានសួរលោក Prabowo អំពីកម្មវិធីផ្តល់អាហារឥតគិតថ្លៃ ដែលពោរពេញ​ដោយបញ្ហា។ ខាងវិមានប្រធានាធិបតី ក៏បានសុំអភ័យទោសផងដែរ ហើយថែមទាំងបានសន្យាថា នឹងមិនឱ្យរឿងនេះកើតឡើងនាពេលក្រោយៗទៀតទេ។

លោកស្រី Titin Rosmasari ដែលជានិពន្ធនាយកនៃស្ថាប័នព័ត៌មានក្នុងស្រុក CNN Indonesia ដែលប្រើប្រាស់យីហោរបស់​បណ្តាញព័ត៌មានអាមេរិក CNN បានប្រាប់ Reuters នាថ្ងៃចន្ទនេះថា ការិយាល័យរបស់លោក Prabowo បានដកហូតសិទ្ធិយកព័ត៌មានរបស់លោកស្រី កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ បើតាមលោកស្រី Titin គឺវាទំនងជាពាក់ព័ន្ធនឹងសំណួរមួយរបស់លោកស្រី ទៅកាន់លោកប្រធានាធិបតី ស្តីពីករណីក្មេងសិស្សសាលារាប់ពាន់នាក់ ដែលបានធ្លាក់ខ្លួនឈឺ ក្រោយបរិភោគអាហារនៃកម្មវិធីផ្តល់អាហារឥតគិតថ្លៃ។

គួរបញ្ជាក់ថា ក្មេងៗសរុបជិត៦០០០នាក់ហើយ បានធ្លាក់ខ្លួនឈឺ ក្រោយហូបអាហារនៅក្រោមកម្មវិធីផ្តល់អាហារឥតគិតថ្លៃរបស់​ប្រធានាធិបតី Prabowo ដែលត្រូវបានចាប់ផ្តើមអនុវត្តកាលពីដើមឆ្នាំនេះ ខណៈជាង១០០០នាក់ ក្នុងចំណោមនោះ គឺបានឈឺ កាលពីសប្តាហ៍មុន៕