កម្មវិធី «និស្ស័យវប្បធម៌របស់លោក Xi Jinping» នឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើន នៃតំបន់រដ្ឋបាលពិសេសហុងកុង
29-09-2025 16:37
(ប៉េកាំង)៖ ក្នុងឱកាសអបអរសាទរខួបទី៧៦ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កម្មវិធី “និស្ស័យវប្បធម៌របស់លោក Xi Jinping” និងកម្មវិធីពិសេស “ការបកស្រាយអំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ”ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ និងវេទិកាផ្សព្វផ្សាយចម្រុះនៃវិទ្យុហុងកុង វេបសាយ Ta Kung Wen Wei និងប្រព័ន្ធសារព័ត៌មាន dotdotnews ជាដើមចាប់ពីថ្ងៃទី២៩ខែកញ្ញាតទៅ។
កម្មវិធី “និស្ស័យវប្បធម៌របស់លោកXi Jinping” បានថតពីកន្លែងដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្វើការឬចុះត្រួតពិនិត្យការងារ ឆ្លងតាមសាច់រឿងដ៏រស់រវើកនិងរឿងរ៉ាវធ្វើឱ្យគេរំភើបចិត្ត ដើម្បីបកស្រាយពីគុណតម្លៃអំពី “វប្បធម៌ជំរុញការអភិវឌ្ឍជាតិ និងភាពខ្លាំងក្លានៃជនជាតិ”៕
វិទ្យុមិត្តភាពកម្ពុជាចិន