ពួតដៃគ្នារីកចម្រើនទៅមុខ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើន ជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវ
29-09-2025 16:54
(ប៉េកាំង)៖ នៅថ្ងៃទី ២៨ ខែកញ្ញា "ពិធីស្តីពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវ" បានប្រារព្ធធ្វើនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពនេះនិងថ្លែងសុន្ទរកថា។
លោក Shen Haixiong បានលើកឡើងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអន្តរជាតិបែបចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ធុរកិច្ចច្រើនបំផុតនិងវិសាលភាពធំទូលាយបំផុតលើពិភពលោកបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនិងគ្រប់មជ្ឈដ្ឋាន នៃម៉ាកាវដើម្បីប្រមូលផ្តុំនូវកម្លាំងដ៏ខ្លាំងក្លាពីការស្នេហាជាតិ និងស្នេហាតំបន់ម៉ាកាវរបស់ប្រជាពលរដ្ឋនៅតំបន់ម៉ាកាវ។
ថ្ងៃនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការម្តងទៀតនូវកិច្ចសហប្រតិបត្តិការដ៏សំខាន់ជាច្រើន ជាមួយគ្រប់មជ្ឈដ្ឋាននៃម៉ាកាវដើម្បីជួយជំរុញម៉ាកាវ ឱ្យរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ទូទៅ នៃប្រទេសជាតិឱ្យបានកាន់តែល្អ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធ និងពួតដៃគ្នារីកចម្រើនទៅមុខជាមួយរដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវនិងមិត្តភក្តិមកពីមជ្ឈដ្ឋាននានារបស់ម៉ាកាវ ដើម្បីរួមគ្នាបើកទំព័រថ្មីនៃការអនុវត្ត"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ៕
វិទ្យុមិត្តភាពកម្ពុជាចិន