កម្មវិធី «និស្ស័យវប្បធម៌របស់លោកXi Jinping» និង «ការបកស្រាយអំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping»ចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ
29-09-2025 16:56
(ប៉េកាំង)៖ ថ្ងៃទី២៨ ខែកញ្ញា សកម្មភាពចាក់ផ្សាយកម្មវិធី “និស្ស័យវប្បធម៌របស់លោកXi Jinping” និងកម្មវិធីពិសេស“ការបកស្រាយអំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ”ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ។ ចាប់ពីពេលនេះតទៅ កម្មវិធីទាំងពីរនេះនឹងចាក់ផ្សាយជាបន្តបន្ទាប់ តាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើន នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះ។ លោក Shen Haixiong បានថ្លែងថា តំបន់ម៉ាកាវជាគំរូដ៏ជោគជ័យនៃគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”។ លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ចំពោះប្រជាជនតំបន់ម៉ាកាវជាប់រហូតមក និងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ និងវិបុលភាពនៃតំបន់ម៉ាកាវ។ កម្មវិធីល្អៗទាំងពីរនេះជាការអនុវត្តជាក់ស្តែងដ៏រស់រវើកមួយ លើកសម្រាប់ជំរុញឱ្យមជ្ឈដ្ឋាននានា នៃតំបន់ម៉ាកាវរៀនសូត្រឱ្យបានកាន់តែល្អអំពីគំនិតរបស់មគ្គុទ្ទេសក៍ ហើយក៏ជាឱកាសយល់ដឹងអំពីវប្បធម៌មួយលើក សម្រាប់ប្រជាជនតំបន់ម៉ាកាវស្វែងយល់ពីវប្បធម៌ប្រជាជាតិចិន និងសមិទ្ធផលដ៏មហិមាក្នុងយុគសម័យថ្មីផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន