កាសែតអាមេរិក៖ ជនជាតិអ៉ីរ៉ង់ ១០០នាក់ កំពុងត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក ឱ្យត្រឡប់ទៅអ៉ីរ៉ង់ (Video inside)

30-09-2025 15:15

(វ៉ាស៉ីនតោន)៖ កាសែត New York Times បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ពីររូប ដែលបានចូលរួមក្នុងការចរចាជាមួយថាមន្រ្តីអាមេរិកថា សហរដ្ឋអាមេរិក បាននិងកំពុងបញ្ជូនជនជាតិអ៉ីរ៉ង់ប្រហែល ១០០នាក់ឱ្យត្រឡប់ទៅកាន់ទីក្រុងតេហេរ៉ង់វិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៥។

តាមសេចក្តីរាយការណ៍ដដែល ក្រុមមន្រ្តីអ៉ីរ៉ង់បាននិយាយថា ជើងហោះហើរដែលជួលដោយសហរដ្ឋអាមេរិក បានហោះចេញពីរដ្ឋ Louisiana កាលពីថ្ងៃចន្ទ ហើយនឹងទៅដល់អ៉ីរ៉ង់តាមច្រកប្រទេសកាតា នាថ្ងៃអង្គារនេះ។

ដោយឡែក អត្តសញ្ញាណជនជាតិអ៉ីរ៉ង់ និងហេតុផលរបស់ពួកគេ សម្រាប់ការប៉ុនប៉ងធ្វើអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក គឺមិនទាន់ច្បាស់នោះទេ។ ភ្លាមៗសេតវិមាន និងក្រសួងការបរទេសអាមេរិក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕