អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងតំបន់រដ្ឋបាលពិសេសហុងកុង ធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើន

30-09-2025 16:44

(ប៉េកាំង)៖ ថ្ងៃទី២៩ ខែកញ្ញា ពិធីស្តីពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងមជ្ឈដ្ឋាននានានៅហុងកុងបានប្រារព្ធធើ្វនៅក្រុងហុងកុង។ លោក Li Jiachaoប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង និងលោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។

លោក Shen Haixiong បានលើកឡើងថា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមានទ្រង់ទ្រាយធំបំផុត ធុរកិច្ចច្រើនបំផុត និងវិសាលភាពធំទូលាយបំផុត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាន់ខ្ជាប់ប្រើប្រាស់ ឧត្តមភាពខាងការផ្សព្វផ្សាយ និងធនធាននៃប្រព័ន្ធផ្សព្វផ្សាយចម្រុះ ដើម្បីជួយជំរុញតំបន់ហុងកុងឱ្យរួមបញ្ចូលកាន់តែល្អប្រសើរ ជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយរួម ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង និងមិត្តភក្តិគ្រប់មជ្ឈដ្ឋានធ្វើការ ត្រួតត្រាយនិងច្នៃប្រឌិតថ្មី ដើម្បីជំរុញការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ឱ្យមានស្ថិរភាពយូរអង្វែង៕

វិទ្យុមិត្តភាពកម្ពុជាចិន