កម្មវិធី «និស្ស័យវប្បធម៌របស់លោក Xi Jinping» និង «ការបកស្រាយអំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping»ចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ នៅតំបន់រដ្ឋបាលពិសេសហុងកុង

30-09-2025 17:37

(ប៉េកាំង)៖ ថ្ងៃទី២៩ ខែកញ្ញា សកម្មភាពចាក់ផ្សាយកម្មវិធី «និស្ស័យវប្បធម៌របស់លោក Xi Jinping»និង «ការបកស្រាយអំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅហុងកុង។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា លោក Xi Jinpingប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ពី ភាពរុងរឿងនិងស្ថិរភាពនៅតំបន់ហុងកុង ហើយផ្តោតចិនលើផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៅតំបន់ហុងកុង ព្រមនិងដឹកនាំការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ឱ្យទទួលបានជោគជ័យនិងទទួលបាន ការទទួលស្គាល់ពីពិភពលោកទាំងមូល។

ការចាក់ផ្សាយកម្មវិធីទាំង២នេះ នៅហុងកុងជាវិធានការដ៏សកម្មដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បកស្រាយអំពីគំនិតវប្បធម៌និងគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ជូនដល់ប្រជាពលរដ្ឋហុងកុង ហើយបានបើកបង្អួចគំនិតមួយសម្រាប់ប្រជាជននៅហុងកុង។

កម្មវិធី «និស្ស័យវប្បធម៌របស់លោក Xi Jinping» បានសម្រាំងរឿងរ៉ាវដ៏រស់រវើកអំពី ការយកចិត្តទុកដាក់របស់លោកXi Jinpingចំពោះការបន្តវេននិងអភិវឌ្ឍវប្បធម៌ ដោយពន្យល់ពីខ្លឹមសារនៃគំនិតវប្បធម៌របស់លោក Xi Jinpingនិងមូលដ្ឋានគ្រឹះនៃវប្បធម៌ដ៏ជ្រាលជ្រៅនៃគំនិតអភិបាលកិច្ចរបស់លោក Xi Jinping។

កម្មវិធី «ការបកស្រាយអំពីគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping» បានសម្រាំងការអធិប្បាយសំខាន់ៗរបស់លោក Xi Jinping ដូចជា«ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាការពិតក្នុងយុគសម័យថ្មី» ដែលបានបង្ហាញពីលក្ខណៈពិសេស នៃយុគសម័យ តម្លៃទ្រឹស្តីនិងកម្លាំងអនុវត្តនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping៕

វិទ្យុមិត្តភាពកម្ពុជាចិន