ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping ជាដើមអញ្ជើញចូលរួមពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិន ក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត

30-09-2025 18:03

(ប៉េកាំង)៖ ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិន ក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតបានរៀបចំឡើង នៅទីលានធានអានមេនដោយមានការចូលរួមពីសំណាត់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួម។

នៅវេលាម៉ោង១០ព្រឹកពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនបានចាប់ផ្តើមជាផ្លូវការ។ថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៃប្រទេសចិន ដូចជាលោក Xi Jinping ជាដើមបានអញ្ជើញឡើងទៅឈរនៅមុខស្តូបអនុស្សាវរីយ៍ និងដើមរយឺតៗជុំវិញស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់វីរជន។

ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធបង្ហូឈាមដ៏លំបាកលំបិន ប្រជាជនចិនទទួលបានជ័យជម្នះពេញលេញជាលើកដំបូង ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុងសហសម័យ ដែលបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់មជ្ឈិមចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល បក្សទាំងមូល យោធាទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស កំពុងបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យ នៃសង្គ្រាមប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន ហើយកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅមុខដោយអង់អាចក្លាហាន រួមសាមគ្គីគ្នាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន