ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ សម្រាប់ឆ្នាំ ២០២៦ (Video inside)

01-10-2025 11:09

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃពុធ ទី១ ខែតុលាថា ថវិកាការពារជាតិសម្រាប់ឆ្នាំ ២០២៦ នឹងកើនឡើង ៨.២ភាគរយ គឺដល់ចំនួន ៦៦.៣ទ្រីលានវ៉ុន ឬ ៤៧.១ពាន់លានដុល្លារអាមេរិក ហើយថាសន្តិភាពអាចកើតមានទៅបាន អាស្រ័យតែលើមូលដ្ឋានសន្តិសុខជាតិដ៏រឹងមាំប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសរបស់ លោក Lee បានធ្វើឡើងនៅក្នុងទិវាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង។ លោកបញ្ជាក់ថា «ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់កូរ៉េខាងត្បូង យើងមិនត្រូវពឹងលើអ្នកដ៏ទៃឡើយ តែត្រូវពង្រឹងកម្លាំងខ្លួនឯង»។ តាមលោក Lee កញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំក្រោយ នឹងផ្តោតលើការវិនិយោគបច្ចេកវិទ្យាទំនើបៗ ដូចជាយន្តហោះដ្រូន និងមនុស្សយន្ត (robot)។

គួរបញ្ជាក់ថា លោក Lee ដែលកំពុងជំរុញទំនាក់ទំនងជាមួយកូរ៉េខាងជើង បាននិយាយថា ការចំណាយលើវិស័យការពារជាតិរបស់កូរ៉េខាងត្បូង គឺមានច្រើនជាង ៤០ភាគរយនៃលិតផលក្នុងស្រុកសរុប GDP របស់កូរ៉េខាងជើង៕