សិង្ហបុរី អំពាវនាវឱ្យហាម៉ាស ទទួលយកផែនការសន្តិភាពហ្កាហ្សារបស់ លោក ដូណាល់ ត្រាំ (Video inside)

01-10-2025 11:52

(សិង្ហបុរី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសសិង្ហបុរី បានស្វាគមន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សារបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយអំពាវនាវឱ្យក្រុមហាម៉ាស យល់ព្រមទទួលយក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «សិង្ហបុរី ស្វាគមន៍ផែនការគ្រប់ជ្រុងជ្រោយរបស់ លោកប្រធានាធិបតី ត្រាំ ដែលអ៉ីស្រាអែលក៏បានយល់ព្រម។ សិង្ហបុរីសូមអំពាវនាវ ឱ្យហាម៉ាសទទួលយកផែនការនោះ និងគាំទ្របទឈប់បាញ់បន្ទាន់ ការដោះលែងចំណាប់ខ្មាំងទាំងអស់ រួមទាំងការបង្កើនលំហូរជំនួយមនុស្សធម៌សម្រាប់ជនស៉ីវិលប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា លោក ត្រាំ បានដាក់ចេញនូវផែនការ ២០ចំណុច ដែលមានការគាំទ្រពីនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប៉ុន្តែគេមិនទានដឹងនោះទេថា ក្រុមហាម៉ានឹងទទួលយកឬយ៉ាងណា​៕