អ៊ុយក្រែន ថាការវាយប្រហារតាមអាកាសរបស់រុស្ស៉ី ធ្វើឱ្យមនុស្ស ៦នាក់របួស និងបង្កការឆាបឆេះក្នុងតំបន់ Kharkiv (Video inside)

01-10-2025 15:38

(កៀវ)៖ ក្រុមមន្រ្តីក្នុងតំបន់ បាននិយាយនៅថ្ងៃពុធនេះថា គ្រាប់បែកកំណត់គោលដៅមួយគ្រាប់របស់រុស្ស៉ី បានវាយប្រហារទីក្រុងនៃតំបន់ Kharkiv ភាគអាគ្នេយ៍អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ៦នាក់រងរបួស និងបង្កការឆាបឆេះនៅទីតាំងមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ ២០២៥។

អភិបាលតំបន់ Kharkiv លោក Oleh Synehubov និយាយថា ក្នុងចំណោមអ្នករបួស មានវ័យជំទង់ ៥នាក់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រូបភាព និងវីដេអូ បង្ហាញឱ្យឃើញក្រុមពន្លត់អគ្គីភ័យ ប្រយុទ្ធអណ្តាតភ្លើងឆាបឆេះ ពេញមួយយប់ ដែលមើលទៅដូចជាតូបផ្សារ និងសំណង់ផ្សេងៗទៀត។

Kharkiv ជាតំបន់ជាប់ព្រំដែនជាមួយរុស្ស៉ី ដែលតែងតែរងការកំណត់គោលជាញឹកញាប់ ដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីទីក្រុងមូស្គូនោះទេ ជុំវិញសេចក្តីរាយការណ៍នេះ៕