រដ្ឋាភិបាលអ៉ីស្រាអែល អនុម័តលើការតែងតាំងប្រធានទីភ្នាក់ងារចារកម្មក្នុងស្រុក Shin Bet (Video inside)
01-10-2025 16:06
(ហ៊្សេរុយសាឡិម)៖ ការិយាល័យលោក Benjamin Netanyahu បានឱ្យដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលអ៉ីស្រាអែល អនុម័តជាឯកច្ឆ័ន្ទលើការតែងតាំង លោក David Zini ឱ្យធ្វើជាប្រធានថ្មីនៃទៅភ្នាក់ងារចារកម្ម ក្នុងស្រុក Shin Bet។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ ២០២៥។
លោក Netanyahu បានប្រកាសតែងតាំង Zini នៅខែឧសភា សម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី៥ ខែតុលាខាងមុខ។ Shin Bet ដែលទទួលបន្ទុកគ្រប់គ្រងការស៉ើបអង្កេត ប្រឆាំងនឹងអំពើភេរវកម្ម។
ទីភ្នាក់ងារចារកម្មមួយនេះ ស្ថិតនៅចំកណ្តាលភាពតានតឹងនៃសមរភូមិនយោបាយ ក្នុងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់ លោក Netanyahu ដោយសារតែចំណាត់ការប្រឆាំងអ្នករិះគន់ រាប់ចាប់ពីសមាជិកស្ថាប័នសន្តិសុខ រហូតដល់គ្រួសារចំណាប់ខ្មាំងនៅហ្កាហ្សា៕