ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៦ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រៀបចំឡើងនៅក្រុងប៉េកាំង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ
01-10-2025 16:53
(ប៉េកាំង)៖ យប់ថ្ងៃទី៣០ ខែកញ្ញា ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៦ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំឡើង នៅក្រុងប៉េកាំង។លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ។ ឥស្សរជនចិននិងបរទេស ប្រហែល៨០០នាក់បានជួបជុំគ្នា ដើម្បីអបអរសាទខួបកំណើតរបស់សាធាណរដ្ឋប្រជាមានិតចិន។
លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងថា ការសម្រេចបាននូវការស្តាភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញជាបុព្វហេតុដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តសាស្ត្រ។ ក្តីសង្ឃឹមនិងការសាកល្បងសុទ្ធតែជំរុញឱ្យយើង មានស្មារតីដែលខិតខំប្រឹងប្រែងនិងមិនខ្ជិលឡើយ។ យើងគួរតែរួបរួមយ៉ាងជិតស្និទ្ធបន្ថែមទៀត ជុំវិញគណៈកម្មាធិការមជ្ឈិមបក្ស ឆ្ពោះទៅមុខជាមួយនឹងការប្តេជ្ញាចិត្ត ខិតខំធ្វើការនិងខិតខំចារទំព័រជំដែលមានភាពកាន់តែត្រចះត្រចង់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន