* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមសង្រ្គោះឥណ្ឌូណេស៉ី ថាលែងរកឃើញសញ្ញានៅមានជីវិត ខណៈមនុស្ស៥៩នាក់ បន្តបាត់ខ្លួនក្នុងករណីបាក់ស្រុតអគារសាលារៀន (Video inside)

02-10-2025 14:27

(ហ្សាការតា)៖ នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ក្រុមសង្រ្គោះនៅប្រទេសឥណ្ឌូណេស៉ី បាននិយាយថា ពួកគេលែងប្រទះឃើញសញ្ញាមានជីវិត នៅក្រោមគំនរអគារសាលារៀនដែលបាក់ស្រុតទៀតហើយ ជាទីដែលមនុស្ស៥៩នាក់ ត្រូវបានជឿថានៅបន្តបាត់ខ្លួននៅឡើយ។ ប្រការនេះបង្កើនការភ័យព្រួយថា លែងមានអ្នកនៅរស់ផ្សេងទៀត ដែលនឹងត្រូវរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា នាថ្ងៃព្រហស្បតិ៍នេះ ក្រុមសង្រ្គោះបានបន្តប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង រួមមានទាំង​ឧបករណ៍ទំនើបៗ ប៉ុន្តែមិនប្រទះឃើញសញ្ញាមានជីវិតទៀតនោះទេ នៅក្រោមគំនរអគារ ដែលបានបាក់ស្រុតតាំងពីថ្ងៃចន្ទដើមសប្តាហ៍។ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សចំនួន៥នាក់ ត្រូវបានទាញចេញពី​ក្រោមគំនរបាក់បែក ទាំងនៅមានជីវិត។

គួរបញ្ជាក់ថា សាលារៀនអ៉ីស្លាមខាងលើ ដែលស្ថិតក្នុងក្រុង Sidoarjo លើកោះជ្វា បានបាក់ស្រុត ខណៈដែលគ្រឹះរបស់អគារ មិនអាចគាំទ្រការងារសាងសង់ ដែលធ្វើឡើងនៅជាន់ខាងលើបាន ហើយសង្កត់លើសិស្សជាច្រើននាក់ ដែលពេលនោះ កំពុងប្រមូលផ្តុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ តួលេខផ្លូវការចុងក្រោយនៃអ្នកស្លាប់ក្នុងហេតុការណ៍នេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៉ី បញ្ជាក់ថា មានចំនួន៥នាក់៕