សហរដ្ឋអាមេរិក៖ អគារខ្ពស់មួយក្នុងទីក្រុងញូវយ៉ក ដួលរលំមួយផ្នែក តែមិនមានអ្នករបួស (Video inside)

02-10-2025 15:26

(ញូវយ៉ក)៖ ផ្នែកមួយនៃអគារផ្ទះល្វែងកម្ពស់ខ្ពស់ នៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក បានដួលរលំ កាលពីថ្ងៃពុធ ថ្ងៃទី១ ខែតុលា ដោយបន្សល់ទុកនូវគំនរកម្ទេចកម្ទីថ្ម ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក្រុង​ ​មិន​ទទួលបានរបាយការណ៍​​អំពី​អ្នក​រង​របួស​ទេ ហើយកំពុងឆ្លើយតបទៅនឹងករណីផ្ទុះហ្គាស ដែលបណ្តាលឱ្យបាក់បំពង់បញ្ចេញផ្សែងនៃអគារកម្ពស់ ២០ជាន់ ក្នុងសង្កាត់ Bronx។ អភិបាលក្រុងញូវយ៉ក លោក Eric Adams និយាយថា ក្រុមមន្ត្រីនៅបន្តធ្វើការវាយតម្លៃលើផលប៉ះពាល់ទាំងស្រុង។ នាយកដ្ឋានប៉ូលិសក្រុងញូវយ៉ក បាននិយាយឱ្យដឹងថា នៅពេលទៅដល់កន្លែងកើតហេតុ អគារ Mitchel Houses ក្រុមមន្រ្តីសង្កេតឃើញ ផ្នែកមួយនៃអគារបានដួលរលំ។

គួរបញ្ជាក់ថា បំពង់បញ្ចេញផ្សែងពីអគារ នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានប្រើប្រាស់សម្រាប់បញ្ចេញសំរាមចោល ដែលត្រូវបានដុតនៅក្នុងនោះតែម្តង៕