ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកធ្វើកិច្ចប្រជុំ
02-10-2025 16:46
(ប៉េកាំង)៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សាអំពីបញ្ហាសំខាន់ខាងសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម ក្នុងការកំណត់ផែនការ៥ឆ្នាំទី១៥ ក្រោមអធិបតីភាព លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិន។
កិច្ចប្រជុំបានសម្រេចថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលាខាងមុខនេះ។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានស្តាប់របាយការណ៍ស្តីពី ការស្នើមតិយោបល់ក្នុងនិងក្រៅបក្សចំពោះ «សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការគ្រោងផែនការ៥ឆ្នាំទី១៥ស្តីពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម» ហើយបានសម្រេចចិត្តដាក់សេចក្តីព្រាងឯកសារនេះ ដើម្បីពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០ បន្ទាប់ពីបានកែសម្រួលរួច៕
វិទ្យុមិត្តភាពកម្ពុជាចិន