ព្រលានយន្តហោះទីក្រុងហាណូយ រងការជន់លិចខ្លាំង ដោយសារតែព្យុះទីហ្វុង Bualoi
02-10-2025 18:44
(ហាណូយ)៖ ព្យុះទីហ្វុង Bualoi ដែលបានវាយប្រហារវៀតណាម កាលពីដើមសប្តាហ៍នេះ បានបណ្តាលឱ្យមានការជន់លិចនៅពាសពេញតំបន់ចន្លោះភាគកណ្តាលនិងភាគខាងជើងប្រទេសមួយនេះ រួមមានទាំងនៅរដ្ឋធានីហាណូយ។
នៅទីក្រុងហាណូយ ផ្លូវជាច្រើនត្រូវបានជន់លិចដូចជាទន្លេ ខណៈសូម្បីតែអាកាសយានដ្ឋានអន្តរជាតិប្រចាំរដ្ឋធានីមួយនេះ គឺ Noi Bai International Airport ក៏ត្រូវបានទឹកលិចធ្ងន់ធ្ងរផងដែរ ជាហេតុនាំជើងហោះហើររាប់សិប ត្រូវបានផ្អាក ឬពន្យារពេល។
នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលានេះ អាជ្ញាធរវៀតណាម បានចេញរបាយការណ៍ថា ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះ Bualoi មានទំហំខ្ទង់១១.៥ទ្រីលានដុល្លារ ឬ៤៣៥.៨០លានដុល្លារ កើនឡើងពីការព្យាករក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ដែលមានទំហំ៣០៣លានដុល្លារ។ រីឯតួលេខមនុស្សស្លាប់គឺ៣៦នាក់ និងបាត់ខ្លួន២១នាក់៕