ការស្ទង់មតិរបស់ CGTN សេតវិមានដែលបានបិទទ្វារ សហរដ្ឋអាមេរិកដែលជាប់គាំង!

03-10-2025 17:28

(ប៉េកាំង)៖ ការស្ទង់មតិនាពេលថ្មីៗនេះដែលបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦៧១ នាក់ក្នុងប្រទេសចំនួន ៣៨ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង
ចំពោះបញ្ហាប្រព័ន្ធដ៏រ៉ាំរ៉ៃ ដែលលាតត្រដាងដោយការបរាជ័យនៃនយោបាយ និងអភិបាលកិច្ចរបស់អាមេរិក។

អ្នកផ្តល់បទសម្ភាសន៍បានកត់សម្គាល់ជាទូទៅថា "លទ្ធិប្រជាធិបតេយ្យបែបអាមេរិក" បាននិងកំពុងងាកចេញពីគោលបំណងដើម នៃប្រជាធិបតេយ្យយ៉ាងឆាប់រហ័ស ហើយថាសហរដ្ឋអាមេរិកលែងជាសញ្ញានៃក្តីសង្ឃឹមទៀតហើយ។ សូមបញ្ជាក់ថា នេះជាការជាប់គាំងម្តងទៀតរបស់ រដ្ឋាភិបាលអាមេរិកក្នុងរយៈពេលជិត ៧ ឆ្នាំកន្លងមក។

ការជាប់គាំងចុងក្រោយបានកើតឡើង ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ជាប្រធានាធិបតី។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧១,៥% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីរបានធ្វើឱ្យសង្គមសហរដ្ឋអាមេរិក ត្រូវបានបែងចែកកាន់តែធ្ងន់ធ្ងរ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,៤% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីររំលេចឡើង នូវភាពផ្ទុយគ្នានិងបញ្ហាដែលពិបាកដោះស្រាយ ក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣,២% យល់ឃើញថា ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកត្រូវផ្លាស់ប្តូរភ្លាមៗ៕