* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំលើក្រុមហ៊ុនឧស្ម័ន Naftogaz, បង្កការខូចខាតធ្ងន់ធ្ងរដល់ទីតាំងផលិតឧស្ម័នអ៊ុយក្រែន (Video inside)

03-10-2025 19:36

(គៀវ)៖ មន្ត្រីអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃសុក្រថា ការវាយប្រហារតាមផ្លូវអាកាសដ៏ធំរបស់រុស្ស៊ី បានវាយប្រហារលើទីតាំងផលិតឧស្ម័នសំខាន់ៗមួយចំនួនរបស់អ៊ុយក្រែន ដោយក្នុងករណីខ្លះបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងាថ្មី។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយកប្រតិបត្តិក្រុមហ៊ុនឧស្ម័ន និងប្រេងរដ្ឋ Naftogaz លោក Sergii Koretskyi បានឱ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីល ៣៥គ្រាប់ និងដ្រូន ៦០គ្រឿង ទៅលើទីតាំងរបស់ក្រុមហ៊ុននៅក្នុងតំបន់ Kharkiv និង Poltava ពេញមួយយប់ ដោយលោកបានបន្ថែមថា ការវាយប្រហារនេះគឺធំជាងគេបំផុតក្នុងសង្គ្រាមលើទីតាំងរបស់ក្រុមហ៊ុន។ លោកបានបន្ថែមនៅលើ Facebook ថា «ជាលទ្ធផលនៃការវាយប្រហារនេះ ផ្នែកសំខាន់នៃទីតាំងរបស់យើងត្រូវខូចខាត។ ការបំផ្លិចបំផ្លាញមួយចំនួនគឺធ្ងន់ធ្ងរណាស់»។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់លើហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន ដោយបន្ថែមថា ខ្លួនក៏បានវាយប្រហារលើទីតាំងឧស្សាហកម្មយោធាផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់អ៊ុយក្រែនកាលពីដើមឆ្នាំនេះ បានកាត់បន្ថយផលិតកម្មក្នុងស្រុក ៤០%។ ដោយសារការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ក្នុងស្រុក អ៊ុយក្រែនបានបង្កើនការនាំចូលឧស្ម័ន និងមានគោលដៅស្តុកទុកឧស្ម័ន ១៣.២ ពាន់លានម៉ែត្រគូបនៅក្នុងឃ្លាំងស្តុកនៅពាក់កណ្តាលខែតុលា៕