មេដឹកនាំអូស្ត្រាលី និងប៉ាពូអាស៊ីណូវែលហ្គីណេ ចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នា (Video inside)

06-10-2025 10:11

(Reuters)៖ អូស្ត្រាលី នៅថ្ងៃចន្ទ ទី៦ ខែតុលា បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ជាលើកដំបូងបំផុតក្នុងពេលជាង៧០ឆ្នាំមកនេះ ខណៈទីក្រុងកង់បេរ៉ាកំពុង ខ្នះខ្នែងរាំងខ្ទប់កុំឱ្យចិនពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្រោមសន្ធិសញ្ញាមានឈ្មោះថា Pukpuk defence treaty ដែលត្រូវបានចុះហត្ថលេខាមុនដោយប៉ាពូអាស៊ីណូវែលហ្គីណេ អូស្ត្រាលី និងប្រទេសជិតខាងគ្នាមួយនេះមានកាតព្វកិច្ចធ្វើអន្តរគមន៍ការពារ គ្នាទៅវិញទៅមកក្នុងករណីភាគីណាមួយរងការវាយប្រហារ។ នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងកង់បេរ៉ា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានគូសបញ្ជាក់ថា «នេះជាកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រមួយ...ហើយតាមរយ​ៈការបន្តកសាងទំនាក់ទំនងសន្តិសុខរបស់ពួកយើងក្នុងតំបន់ យើងនឹងការពារសន្តិសុខផ្ទាល់ខ្លួនរបស់ពួកយើង»។

គួរបញ្ជាក់ថា បើតាមលោក Albanese អូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គណេ ក៏បានឯកភាពគ្នាផងដែរថានឹងមិនធ្វើសកម្មភាព ឬចូលរួមក្នុងសន្ធិសញ្ញាណាមួយផ្សេងដែលធ្វើឱ្យប៉ះពាល់ ឬខូចដល់ការអនុវត្ត សន្ធិសញ្ញារវាងប្រទេសទាំង២នោះទេ៕