BREAKING: គ្រាប់បែក៣គ្រាប់ត្រូវបានបំផ្ទុះ នៅខាងមុខមជ្ឈមណ្ឌលយុវជន ក្រុងយ៉ាឡា ខេត្តយ៉ាឡា ប្រទេសថៃ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ! (Video inside)

07-10-2025 23:58

(ថៃ)៖ គ្រាប់បែក៣គ្រាប់ត្រូវបានបំផ្ទុះនៅខាងមុខមជ្ឈមណ្ឌលយុវជន ក្រុងយ៉ាឡា ខេត្តយ៉ាឡា ប្រទេសថៃ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នេះបើយោងតាមសាររព័ត៌មានរបស់ថៃ ចេញផ្សាយមុននេះបន្តិច។

អាជ្ញាធរ​ថៃបាន​រាយការណ៍​ថា មិន​មាន​អ្នក​របួស ឬ​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​នោះ​ទេ។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ ហើយ​បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចៀស​វាងទៅកាន់​តំបន់​នោះ និង​ចៀសវាង​ចេញពី​ផ្ទះ​បើ​គ្មាន​ការចាំបាច់​៕