រុស្ស៉ី និងឥណ្ឌា ចាប់ផ្តើមការធ្វើសមយុទ្ធយោធា នៅភាគពាយ័ព្យប្រទេសឥណ្ឌា (Video inside)
08-10-2025 11:20
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសពីការចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ជាមួយប្រទេសឥណ្ឌា នៅក្នុងរដ្ឋ Rajasthan ភាគពាយ័ព្យនៃប្រទេសឥណ្ឌា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ ២០២៥។
ក្រសួងការពារជាតិរុស្ស៉ីបញ្ជាក់ថា គោលដៅចម្បងនៃសមយុទ្ធ គឺគោរពតាមស្មារតីសហការរបស់អង្គភាពទ័ពនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ជាពិសេស គឺទៅលើការបង្កើនសមត្ថភាពប្រតិបត្តិការ និងការផ្លាស់ប្តូររបៀបអនុវត្តក្នុងបរិបទនៃសង្គ្រាមសម័យទំនើប។
គួរបញ្ជាក់ថា សមយុទ្ធនេះមានឈ្មោះ «Indra 2025» ធ្វើឡើងនៅលើទីលាន Mahajan range រដ្ឋ Rajasthan ហើយនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែតុលា៕