ប្រមុខ IMF៖ «សេដ្ឋកិច្ចពិភពលោក មិនអាក្រក់ដូចយើងបារម្ភពេកនោះទេ» (Video inside)

09-10-2025 11:23

(វ៉ាស៉ីនតោន)៖ ប្រធាននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅថ្ងៃទី៨ ខែតុលាថា សេដ្ឋកិច្ចពិភពលោកកំពុងប្រសើរឡើងជាងការរំពឹងទុក បើទោះជាវាប្រឈមមុខនឹងភាពមិនប្រាកដប្រជាយូអង្វែង និងទស្សនវិស័យនៃកំណើនរយៈពេលមធ្យមកម្រិតទាបក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកស្រី Kristalina Georgieva បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯទីក្រុងវ៉ាស៉ីនតោន យ៉ាងដូច្នេះថា «សេដ្ឋកិច្ចពិភពលោក កំពុងប្រសើរជាងអ្វីដែលយើងភ័យខ្លាច វាគ្រាន់តែមិនដូចអ្វីដែលយើងត្រូវការ»។ លោកស្រីបានឱ្យដឹងថា តាមការព្យាករបច្ចុប្បន្ន សេដ្ឋកិច្ចអាចមានកំណើនតិចតួចបើទោះបីជាយឺតយាវ នៅឆ្នាំនេះ និងឆ្នាំក្រោយ ដែលជំរុញដោយលក្ខខណ្ឌល្អប្រសើរជាងការរំពឹងទុក នៅក្នុងសហរដ្ឋអាមេរិក និងក្នុងចំណោមប្រទេសជឿនលឿន ទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនផ្សេងទៀត។

ក្រៅពីនេះ IMF នៅតែរំពឹងថាកំណើនសេដ្ឋកិច្ចពិភពលោក នឹងនៅតែមានប្រហែល ៣ភាគរយក្នុងរយៈពេលមធ្យម ស្របតាមការព្យាករពីមុនថាមាន ៣.៧ភាគរយជាមធ្យម មុនពេលមានវិបត្តិកូវីដ១៩។ សេចក្តីណែនាំរបស់ IMF ចំពោះអ្នកបង្កើតគោលនយោបាយតំបន់ ក៏ដូចជាពីអាស៉ី បានជំរុញឱ្យមានការធ្វើពាណិជ្ជកម្មផ្ទៃក្នុងកាន់តែស៉ីជម្រៅ ពង្រឹងវិស័យសេវាកម្ម និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ៕