ភាពយន្តចាក់បញ្ចាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥ មានទម្រង់ចម្រុះបែបភាពយន្តរឿង «កងទ័ពស្ម័គ្រចិត្តភាគទីបី» និងរឿង «Sound of Silence» ជាដើមទទួលបានការគាំទ្រខ្លាំង
09-10-2025 17:03
(ប៉េកាំង)៖ តាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តចិនឱ្យដឹងថា ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានចំនួន១ពាន់៨៣៥លានយាន់ប្រាក់ចិន មានទស្សនិកជនចំនួន៥០លាន៧ម៉ឺននាក់ ហើយការចាក់បញ្ចាំងភាពយន្តមានចំនួន៣លាន១សែន៤ម៉ឺន៦ពាន់៦រយលើក ដែលកើនឡើង១២,៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ទំហំលក់សំបុត្រភាពយន្តផលិតនៅចិនត្រូវជា៩៨,៩៣ភាគរយ ។ ភាពយន្តដែលស្ថិតក្នុងលេខរៀងនាំមុខទាំង៥គឺ ភាពយន្តរឿង 《The Volunteers: Peace at Last》 រឿង《៧៣១》 រឿង《Assassin in Red 2》 រឿង《Row to Win》និងរឿង 《Sound of Silence》។
គិតមកទល់ថ្ងៃទី៨ខែតុលា ទំហំលក់សំបុត្រភាពយន្តសរុបពេញមួយឆ្នាំ បានឡើងដល់៤ម៉ឺន៣ពាន់៧៨៩លានយាន់ប្រាក់ចិន ដែលកើនឡើង១៨,៩៨ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយច្រើនជាងទំហំលក់សំបុត្រភាពយន្ត សរុបពេញមួយឆ្នាំ នៃឆ្នាំ២០២៤ចំនួន១ពាន់២៨៧លានយាន់ប្រាក់ចិន៕