លោក Netanyahu ថា «លោក ដូណាល់ ត្រាំ ស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព»

09-10-2025 22:32

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោក ដូណាល់ ត្រាំ គួរតែទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសពីកិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។

នៅក្នុងការបង្ហោះសារមួយនៅលើគណនី X ផ្លូវការរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានសរសេរយ៉ាងដូច្នេះថា «សូមប្រគល់ពានរង្វាន់ណូបែលសន្តិភាពជូនប្រធានាធិបតី ដូណាល់ ត្រាំ (@realDonaldTrump)...លោកស័ក្តិសមនឹងទទួលបានវាណាស់!»៕