BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើកោះ Mindanao របស់ហ្វីលីពីន (Video inside)

10-10-2025 09:21

(Reuters)៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៤រ៉ិចទ័រ វាយប្រហារលើកោះ Mindanao នៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម EMSC គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ៥៨គីឡូម៉ែត្រ។ EMSC ដំបូងឡើយបានរាយការណ៍ថាគ្រោះរញ្ជួយដីខាងមានកម្រិត ៧.២រ៉ិចទ័រ។ ដោយឡែក ប្រព័ន្ធប្រកាសអាសន្នពីរលកស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏បានចេញសារព្រមានពីរលកស៊ូណាមិផងដែរ ដោយនិយាយថារលកស៊ូណាមិដ៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅតាម ឆ្នេរមួយចំនួនដែលស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ៕