រដ្ឋតំបន់បាល់ទិក ហាត់សមជម្លៀសប្រជាជន ចំពោះមុខក្តីបារម្ភពីសកម្មភាពយោធារុស្ស៉ី
10-10-2025 15:17
(KAUNAS, លីទុយអានី)៖ ក្តីបារម្ភដែលកើតចេញពីការចំណាយផ្នែកយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៉ី ចាប់តាំងពីចូលឈ្លានអ៊ុយក្រែននាឆ្នាំ ២០២២ បានជំរុញឱ្យប្រទេសក្នុងតំបន់បាល់ទិក រៀបចំផែនការជម្លៀសបន្ទាន់ ដែលជាការត្រៀមលក្ខណៈទុកមុន ជុំវិញលទ្ធភាពនៃមនុស្សរាប់សែននាក់ អាចភៀសខ្លួនពីសកម្មភាពយោធា ឬការវាយប្រហាររបស់កងទ័ពរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ ២០២៥។
ឡេតូនី អេស្តូ និងលីទុយអានី បានប្រាប់ពីការភ័យខ្លាចនេះយូរមកហើយ ដល់សមាជិកអង្គការណាតូ (NATO) ដោយលើកឡើង ពីការវាយប្រហារតាមអ៉ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបំពានថ្មីៗដោយយន្តហោះចម្បាំង និងដ្រូនរបស់រុស្ស៉ី។
លោក Renatas Pozela ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យរបស់លីទុយអានី ដែលបង្កើតឡើងចាប់តាំងពីប្រទេសទាំង ៣ យល់ព្រមសហការគ្នាលើកិច្ចការពារស៉ីវិល បានបញ្ជាក់ថា «វាអាចទៅរួចដែលយើងនឹងឃើញកម្លាំងកងទ័ពមួយ នៅតាមបណ្តោយព្រំដែនបាល់ទិក ជាមួយគោលដៅជាក់ស្តែង គឺចាប់យកប្រទេសទាំង ៣ ក្នុងរយៈពេលពី ៣ថ្ងៃទៅ ១សប្តាហ៍ខាងមុខ»។
ការហាត់សមលើកនេះ គឺសាកជម្លៀសមនុស្សត្រឹមតែមួយរយនាក់ពីរដ្ឋធានី Vilnius របស់លីទុយអានី ប៉ុន្តែក្រុមមន្ត្រីបានប្រាប់ Reuters ថា ផែនការជម្លៀបន្ទាន់ ស្ថិតក្រោមការរៀបចំក្នុងចំនួនច្រើនជាងពេលនេះ។ មធ្យោបាយជម្លៀស គឺតាមរថភ្លើង និងរថយន្តក្រុង ការផ្គត់ផ្គង់ដូចជាក្រដាសអនាម័យ និងប៉ៅអ៉ីបត់ជាដើម។
គួរបញ្ជាក់ថា រុស្ស៉ី បានបដិសេធម្តងហើយម្តងទៀត ខ្លួនគ្មានផែនការវាយប្រហារ លើប្រទេសជាសមាជិកណាតូនោះទេ៕