បទវិភាគ៖ ភាពរស់រវើកនៃការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យទាំងពីរ បង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងក្លា របស់សេដ្ឋកិច្ចចិនម្តងទៀត

10-10-2025 17:31

(ប៉េកាំង)៖ “លំហូរអ្នកដំណើរដែលបានបំបែកកំណត់ត្រាថ្មី” “លំហូរនៃការធ្វើដំណើរលើកកម្ពស់ទីផ្សារប្រើប្រាស់” “ព្រឹតិ្តការណ៍វប្បធម៌និងកីឡាជំរុញការប្រើប្រាស់ក្នុងអំឡុងវិស្សមកាល” ។ ប្រព័ន្ធសារពត៌មានអន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស្សមកាលបុណ្យជាតិ និងបុណ្យសែនព្រះខែរបស់ប្រទេសចិន ដែលទើបកន្លងផុតទៅ ។ មានប្រព័ន្ធសារព័ត៌មានបានផ្សាយដំណឹងឱ្យដឹងថា នៅរមណីយដ្ឋានល្បីៗអន្តរជាតិជាច្រើន សុទ្ធតែអាចស្តាប់បានភាសាចិន រហូតដល់នៅកោះតូចមួយនៃប្រទេសន័រវែស បានស្ទះចរាចរណ៍ដោយសារមានអ្នកទេសចរចិនច្រើនពេក “ពិភពលោកទាំងមូលសុទ្ធតែដឹងថា “ចិនចូលថ្ងៃឈប់សម្រាកហើយ”។

និយាយចំពោះប្រជាជនចិន នៅឆ្នាំនេះ បុណ្យជាតិនិងបុណ្យសែនព្រះខែចំពេលជាមួយគ្នា ដែលមានពេលឈប់សម្រាក សរុបចំនួនប្រាំបីថ្ងៃ។ តាមការប៉ាន់ប្រមាណ លំហូរអ្នកដំណើរឆ្លងតំបន់មានចំនួន ២៤៣២លាននាក់ គិតជាមធ្យមជារៀងរាល់ថ្ងៃ បានកើនឡើង៦,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងរយៈពេល៤ថ្ងៃដំបូងនៃវិស្សមកាល ទំហំលក់រាយសំខាន់ៗនិងទំហំលក់ដូរ នៃមុខរបរភោជនីយដ្ឋាន បានកើនឡើង៣,៣ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ គិតរហូតដល់ម៉ោង១៦ រសៀលថ្ងៃទី៨ខែតុលា បរិមាណលក់សំបុត្រភាពយន្តសរុបក្នុងអំឡុងបុណ្យជាតិ បានបំបែក ១៨០០លានយាន់ប្រាក់ចិន ។ល។ ទាំងវិធីដើរលេងថ្មីនៅតាមជនបទនិងទេសចរណ៍វប្បធម៌ ទាំងវិធីថ្មីនៃការប្រើប្រាស់ ខាងមុខរបរភោជនីយដ្ឋាន ពោលគឺ យកវ៉ាលីទៅតម្រង់ជួរ ទីផ្សារប្រើប្រាស់របស់ចិនហាក់ដូចជាចុចប៊ូតុងបង្កើនល្បឿន។

ក្នុងអំឡុងវិស្សមកាល ការប្រើប្រាស់ខាងបៃតងនិងវៃឆ្លាត មានប្រជាប្រិយភាពខ្ពស់។ មទិន្នន័យនៃវេទិកាធុរកិច្ចអេឡិចត្រូនិក ឱ្យដឹងថា ក្នុងបួនថ្ងៃដំបូងនៃវិស្សមកាល ទំហំលក់ដូរម្ហូបអាហារសរីរាង្គបៃតង បានកើនឡើង២០,១ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំលក់ដូរផលិតផលវៃឆ្លាតប្រើប្រាស់ក្នុងផ្ទះបានកើនឡើង ១៦,៨ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំមុន ។ ជាពិសេស យោងតាមការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនិងយ៉ាងទូលំទូលាយ រវាងបញ្ញាសិប្បនិមិ្មត្តនិងមុខរបរនានា ការណែនាំផ្លូវនិងទេសចរវៃឆ្លាត I និងកម្មវិធី AI សម្រាប់គ្រោងផែនការធ្វើដំណើរជាដើម ធ្វើឱ្យអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ដ៏ល្អប្រសើរ។

ក្រៅពីនេះ យោងតាមការជំរុញដំណើរនគរូបនីយកម្មបែបថ្មី ការប្រើប្រាស់នៅតាមភូមិស្រុកបានត្រួសត្រាយលំហទីផ្សារ ងសេដ្ឋកិច្ចតាមរយៈកម្លាំងដ៏ពិសេស។ តាមទិន្នន័យនៃវេទិកាពាក់ព័ន្ធឱ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃដំបូងនៃវិស្សមកាល ទំហំលក់ដូរសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនៅតាមភូមិស្រុក នកើនឡើង៥៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំលក់ដូរ “សម្ភារៈអគ្គិសនីថ្មីៗចំនួន៣ ” ពោលគឺម៉ាស៊ីនសម្ងួត ម៉ាស៊ីនបន្សុទ្ធទឹក និងម៉ាស៊ីនលាងចានសុទ្ធតែបានកើនឡើង សពី៨០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នៅតំបន់មួយចំនួន តម្រូវការរបស់មនុស្សយន្តបោសសម្អាត និងសម្ភារៈអគ្គិសនីផ្ទះបាយបានកើនឡើងលើសពី១ដង ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ទីផ្សារប្រើប្រាស់បញ្ចេញភាពរស់រវើកថ្មី នេះមិនអាចឃ្លាតពីការគាំទ្រខាងគោលនយោបាយ ។ តាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាបានជំរុញ កិច្ចកសាងទីផ្សារជាតិបង្រួបបង្រួមយ៉ាងស៊ីជម្រៅ ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់ជាបន្តបន្ទាប់ ។ សូមយក "ស្គែនQRកូដតែមួយអាចធ្វើទេសចរណ៍នៅតំបន់ទាំងបី (ក្រុងប៉េកាំង ក្រុងធានជីននិងខេត្តហឺប៉ី ) ដែលមានប្រជាប្រិយភាព ក្នុងអំឡុងពេលវិស្សមកាល" ជាឧទាហរណ៍ ដោយសារបានដោះស្រាយបញ្ហាដែលបានស្ទះវដ្តសេដ្ឋកិច្ច បានជា “ការធ្វើដំណើរឆ្លងទីក្រុង” នៅតំបន់ខុសគ្នាបានទទួលការអភិវឌ្ឍកាន់តែស៊ីជម្រៅ ។ នាពេលថ្មីៗកន្លងទៅនេះ ប្រាក់ទុននៃបំណុលជាតិពិសេសរយៈពេលវែងលើកទីបួនក្នុងឆ្នាំនេះ សម្រាប់គាំទ្រការធ្វើបច្ចុប្បន្នភាពសម្ភារៈប្រើប្រាស់ បានទម្លាក់ដល់តំបន់នានា ដើម្បីជំរុញឱ្យផលិតផលបៃតងនិងវៃឆ្លាត ពន្លឿនការចូលក្នុងផ្ទះរបស់ប្រជាជនសាមញ្ញ។

ភាពរស់រវើកនៃការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យទាំងពីរ បានបង្ហាញឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចចិនម្តងទៀត ។ឆ្លងតាមរយៈ“ស៊ូភើសប្តាហ៍មាស”របស់ប្រទេសចិនលើកនេះ ពិភពលោកអាចសង្កេតឃើញពីលទ្ធភាពកាន់តែវែងឆ្លាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន