យ៉ាងហោចណាស់ទាហានប៉ាគីស្ថាន១១នាក់ស្លាប់ ក្នុងការប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធនៅជិតព្រំដែនអាហ្វហ្គានីស្ថាន (Video inside)

10-10-2025 18:40

(អ៊ីស្លាម៉ាបាដ)៖ មន្ត្រីសន្តិសុខប៉ាគីស្ថានបានឲ្យដឹងនៅថ្ងៃសុក្រថា ទាហានប៉ាគីស្ថានយ៉ាងហោចណាស់ ១១នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចមួយជាមួយក្រុមសកម្មប្រយុទ្ធ នៅជិតព្រំដែនរបស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

គួរបញ្ជាក់ថា តំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន តែងតែជាតំបន់ដែលក្រុមសកម្មប្រយុទ្ធផ្សេងៗធ្វើសកម្មភាពយ៉ាងសកម្ម ហើយការប៉ះទង្គិចប្រដាប់អាវុធជាមួយកងកម្លាំងសន្តិសុខក៏កើតមានជាញឹកញាប់ផងដែរ៕