សមាជិកសភាអ៉ីស្រាអែល ២រូប ត្រូវបានក្រៀកចេញពីសាលប្រជុំ ក្រោយនិយាយកាត់សម្ដីលោក ដូណាល់ ត្រាំកំពុងថ្លែងសុន្ទរកថា (Video inside)
14-10-2025 12:02
(តែលអាវីវ)៖ សមាជិកសភាអ៉ីស្រាអែល២រូប ត្រូវបានគេក្រៀកចេញពីសាលប្រជុំរបស់សភា បន្ទាប់ពីអ្នកទាំង២ បានបង្កការរំខានដោយនិយាយកាត់សម្ដីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ ទី១៣ ខែតុលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Hill។
សមាជិកសភាអ៉ីស្រាអែលទាំង២រូបខាងលើ គឺលោក Ayman Odeh ជាពលរដ្ឋអ៉ីស្រាអែលដើមកំណើតអារ៉ាប់ និងលោក Ofer Cassif ជាអ្នកនយោបាយឆ្វេងនិយមជ្រុលម្នាក់។ លោក Odeh និងលោក Cassif បាននិយាយកាត់សម្ដីលោក ត្រាំ ហើយនៅពេលត្រូវបានគេក្រៀកចេញ លោក Odeh បានស្រែកឱ្យអ៉ីស្រាអែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ចំណែក លោក Cassif ក្រោយ ត្រូវបានក្រៀកចេញដែរ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការទាមទារឱ្យយុត្តិធម៌ ហើយចោទប្រកាន់រដ្ឋាភិបាលអ៉ីស្រាអែលពីការធ្វើអាណានិគម និងរបប apartheid ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន៕