WHO ថាបុគ្គលិករបស់ខ្លួន រងការវាយប្រហារនៅអ៊ុយក្រែន (Video inside)
15-10-2025 16:28
(ហ្សឺណែវ)៖ បុគ្គលិកមួយក្រុមនៃអង្គការសុខភាពពិភពលោក (WHO) បានរងនូវការវាយប្រហារ នៅពេលធ្វើដំណើរអមក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែបានចាត់ចែងផ្តល់សម្ភារវេជ្ជសាស្ត្រដល់ទីក្រុង Bilozerka រួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ ២០២៥។
ប្រមុខនៃ WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងតាមបណ្តាញសង្គម X ថា រថយន្តពីរគ្រឿងរបស់កម្មវិធីស្បៀងអាហារពិភពលោក ត្រូវរងការខូចខាតក្នុងឧប្បត្តិហេតុនោះ។ លោកក៏បានអំពាវនាវឱ្យ បញ្ឈប់ការវាយប្រហារលើក្រុមការងារមនុស្សធម៌ផងដែរ។
គួរបញ្ជាក់ថា Bilozerka ជាទីក្រុងជនបទតូចមួយ នៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន។ នៅ Kherson មានផ្នែកខ្លះត្រូវបានរុស្ស៉ីដណ្តើមគ្រប់គ្រង ហើយក៏ជាសមរភូមិប្រយុទ្ធមួយដែរ៕