កាណាដា លើកពីលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងពេលកំពុងមានបញ្ហា
16-10-2025 16:27
(សិង្ហបុរី)៖ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNA អំឡុងទស្សនកិច្ចនៅសិង្ហបុរី រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Anita Anand និយាយថា កាណាដា កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិន ខណៈរក្សាកិច្ចសន្ទនាដោយបើកចំហ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ ២០២៦។
ជាផ្នែកមួយនៃទស្សនកិច្ចមកកាន់តំបន់អាស៉ី លោកស្រី Anand នឹងត្រូវធ្វើដំណើរទៅចិន ជាទីដែលលោកស្រីគ្រោងជួបជាមួយសមភាគីលោក Wang Yi។ លោកស្រីបញ្ជាក់ថា «យើងកំពុងធ្វើការដើម្បីឱ្យប្រាកដថា អាចសហការជាមួយចិន ទៅតាមលទ្ធភាព ប្រកួតប្រជែងគ្នាតាមវិស័យ ប៉ុន្តែគ្រប់ពេលនៅតែអាចធ្វើការសន្ទនា ដើម្បីលើកពីបញ្ហាប្រឈមនានា»។
លោកស្រី Anand កត់សម្គាល់ថា ទំនាក់ទំនងកាណាដា-ចិន គឺស្មុគស្មាញ និងលាតសន្ធឹងលើវិស័យជាច្រើន ហើយកិច្ចប្រជុំជាមួយលោក Wang គឺមានបំណងរក្សាកិច្ចសន្ទនា ដោះស្រាយកង្វល់ និងស្វែងរកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ៕