លោកជំទាវ Peng Liyuan អញ្ជើញចូលរួម «ពិព័រណ៍ស្តីពីវឌ្ឍនភាពរបស់ប្រទេសចិន ក្នុងការផ្តល់កម្លាំងចលករផ្នែកឌីជីថល និងភាពវៃឆ្លាតសម្រាប់ស្ត្រីនិងក្មេងស្រី» ដែលជាសកម្មភាពសំខាន់មួយកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី

16-10-2025 17:51

(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៤ ខែតុលា “ពិព័រណ៍ស្តីពីវឌ្ឍនភាពរបស់ប្រទេសចិន ក្នុងការផ្តល់កម្លាំងចលករផ្នែកឌីជីថល និងភាពវៃឆ្លាតសម្រាប់ស្ត្រីនិងក្មេងស្ត្រី” ដែលជាសកម្មភាពសំខាន់មួយ កិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីបានបើក នៅក្រុងប៉េកាំង។

លោកជំទា វPeng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជាបេសកជនពិសេស នៃអង្គការយូណេស្កូសម្រាប់ជំរុញការអប់រំកេ្មងស្រីនិងស្ត្រី និងលោកស្រី Sima Bahous អគ្គលេខាធិការរង និងជានាយកកម្មវិធីស្ត្រីនៃអង្គការសហប្រជាជាតិ បានចូលរួមពិព័រណ៍នេះនិងថ្លែងសុន្ទរកថាគន្លឹះ ថ្នាក់ដឹកនាំបរទេស អ្នកទទួលខុសត្រូវនៃអង្គការស្ត្រី តំណាងឥស្សរជនសំខាន់ៗជាដើមក៏បានចូលរួមផងដែរ។

លោកជំទាវ Peng Liyuan បានលើកឡើងថា ប្រទេសចិនបានអភិវឌ្ឍយ៉ាងសកម្ម នូវបច្ចេកទេសឌីជីថលនិងភាពវៃឆ្លាត ធ្វើឱ្យស្ត្រីមានលំហអភិវឌ្ឍន៍កាន់តែធំទូលាយ។ ការជំរុញបុព្វហេតុស្ត្រីជាទំនួលខុសត្រូវរួម នៃសហគមន៍អន្តរជាតិ។ខ្ញុំរំពឹងទុកធ្វើការជាមួយអស់លោក លោកស្រី ដើម្បីគាំទ្រីក្តីសុបិនរបស់ស្ត្រីនិងក្មេងស្រីតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកិវទ្យា រួមគ្នាជំរុញឱ្យបុព្វហេតុស្ត្រីសកលវិវឌ្ឍទៅមុខ ដោយឥតឈប់ឈរ។

បន្ទាប់ពីពិធីបើក លោកជំទាវ Peng Liyuan និងភ្ញៀវកិត្តិយសចិននិងបរទេសបានរួមគ្នាទស្សនាពិព័រណ៍នេះ ទស្សនាការបង្រៀនតាមអនឡាញតាមបែបវៃឆ្លាត និងការបង្ហាញរបស់អ្នកបន្តវេននៃបេតិកភណ្ឌវប្បធម៌អរូបីជាដើម ភ្ញៀវកិតិ្តយសបានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍នេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន