អ៊ុយក្រែន ថាការវាយប្រហាររបស់រុស្ស៉ី ប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស (Video inside)

17-10-2025 11:01

(កៀវ)៖ យោងតាមប្រតិបត្តិករថាមពលអគ្គិសនីជាតិ អ៊ុយក្រែនបានកំណត់ពេលផ្តាច់ចរន្តអគ្គិសនី រយៈពេលពីរថ្ងៃជាប់គ្នា មកទល់នឹងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលរុស្ស៉ីបង្កើនការវាយប្រហារលើបណ្តាញថាមពល ចំពេលអាកាសធាតុចុះត្រជាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ ២០២៥។

កងទ័ពរុស្ស៉ី បានវាយប្រហាររោងចក្រឧស្ម័ន នៅភាគខាងកើតអ៊ុយក្រែន បណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយ។ ប្រតិបត្តិករអគ្គិសនីរដ្ឋ Ukrenergo បានឱ្យដឹងថា ការ​ផ្តាច់ភ្លើងតាមម៉ោងកំណត់​ គឺ​ដើម្បី​បែងចែក​ថាមពលអគ្គិសនី គ្រាដែរអាជ្ញាធរ​ជំរុញ​ឱ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ប្រើប្រាស់។ អ្នកការសែត AFP​ នៅតំបន់ Kharkiv និយាយថា ស្រុកនានាត្រូវស្ថិតក្នុងសភាពងងឹត ហាងជាច្រើនដំណើរការដោយពឹងផ្អែកលើម៉ាស៉ីនភ្លើង។

កងទ័ពរុស្ស៉ីទទួលស្គាល់ថា បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើប្រាស់មីស៉ីលផ្លោង និងយន្តហោះដ្រូន ទៅលើរោងចក្រឧស្ម័នរបស់អ៊ុយក្រែន។ ទីក្រុងកៀវ ចាត់ទុកជាការវាយប្រហារទ្រង់ទ្រាយធំថ្មីចុងក្រោយរបស់រុស្ស៉ី លើបណ្តាញថាមពលរបស់ខ្លួន ខណៈរដូវរងាកាន់តែខិតជិតមកដល់៕