បុណ្យវប្បធម៌អន្តរជាតិចិនលើកទី១៣បានបើកធ្វើ
18-10-2025 17:36
(ប៉េកាំង)៖ យប់ថ្ងៃទី ១៦ ខែតុលា បុណ្យវប្បធម៌ប្រជាប្រិយអន្តរជាតិចិនលើកទី១៣ បានបើកធ្វើនៅក្រុង Foshan ខេត្ត Guangdong។ សិល្បកសិល្បការិនីមកពីក្រុមសិល្បៈចំនួន ១៣ ប្រទេសនិងក្រុមសិល្បៈចិនបានរួមគ្នាសម្តែងកម្មវិធីដែលជាស្ពាននៃការផ្លាស់ប្តូរវប្បធម៌និងប្រជាជន។
គួរបញ្ជាក់ថា បុណ្យវប្បធម៌ប្រជាប្រិយអន្តរជាតិចិនចាប់ផ្តើមរៀបចំធ្វើតាំងពីឆ្នាំ ១៩៩០ គិតត្រឹមពេលនេះបានអញ្ជើញក្រុមសិល្បៈប្រជាប្រិយមកពីប្រទេសចំនួន ៦៨ មកសម្តែងនិងផ្លាស់ប្តូរនៅចិន បានក្លាយជាសកម្មភាពល្បីល្បាញមួយសម្រាប់ការផ្លាស់ប្តូរប្រជាជននិងវប្បធម៌រវាងប្រទេសចិនជាមួយបរទេស៕
វិទ្យុមិត្តភាពកម្ពុជាចិន